
[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ Changan Deepal S07 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ Changan Deepal S07 បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៩៥ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៧ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៤ ភាគរយ
Deepal S07 ស៊េរីថ្មីចុងក្រោយ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន DC អាចសាកបានពី ៣០-៨០% ប្រើរយៈេពល ៣៥នាទីប៉ុណ្ណោះ ៕