[ទីផ្សាបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ រថយន្ត Hozon Neta V ដែលជារថយន្តអគ្គិសនីសុទ្ធ របស់ PTT Group របស់ក្រុមហ៊ុន Arun Plus Company Limited (ARUN PLUS) ត្រូវបានដាក់តាំងបង្ហាញនៅឯ Bangkok International Motor Show 2022 ហើយត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំនេះជាមួយនឹងតម្លៃលក់ប្រហែល ២០ ៨១៥ ដុល្លារ។
សម្រាប់រថយន្តអគ្គិសនីសុទ្ធ Hozon Neta V មានតួខ្លួនសរុបប្រវែង ៤,០៧០ ម.ម ទទឹង ១,៦៩០ ម.ម កំពស់ ២,៤២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៤២០ ម.ម តួទ្វារ ៥ និងកាប៊ីនអាចដាក់បាន ៥ កៅអី។
ចំពោះផ្នែកម៉ាស៊ីនវិញ Hozon Neta V បានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយផលិតកម្លាំងបាន ៩៥ សេះ ដែលផ្តល់សន្ទុះពី ០-៥០ គីឡូម៉ែត្រ/ម៉ោង រយៈពេលតិចជាង ៣,៩ វិនាទី និងល្បឿនអតិបរមា ១០១ គីឡូម៉ែត្រ/ម៉ោង រួមជាមួយនឹងថាមពលអាគុយទំហំ ៣៨,៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៣៨០ គីឡូម៉ែត្រតាមស្តង់ដារ WLTP ដោយមានប្រដាប់សាកប្រភេទ AC និង DCS ប្រភេទ CCS ដែលកំពុងពេញនិយមក្នុងប្រទេសថៃ។
ខណៈមិនមានព័ត៌មានលម្អិតអំពីឧបករណ៍ស្តង់ដារនៃរថយន្តអគ្គិសនី Hozon Neta V ត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រភេទរបស់ចិនបានភ្ជាប់មកជាមួយ កុងទ័រព័ត៌មានឌីជីថលមានការរចនាថ្មីប្លែក អេក្រង់កំសាន្តបញ្ឈរចំកណ្តាលទំហំ ១៤,៦ អ៊ីញ ក៏មានប្រព័ន្ធបញ្ជាដោយសំឡេងដែលដំណើរការដោយ AI ជំនួយដែលភ្ជាប់មកជាមួយសម្រាប់កម្មវិធី TikTok និងមានការផ្គត់ផ្គង់ថាមពល V2L ទៅកាន់ឧបករណ៍ខាងក្រៅផងដែរ៕