ឡានអគ្គិសនី BMW iX xDrive40 ស៊េរីឆ្នាំ ២០២៣ តម្លៃខ្ទង់ ១៤ មុឺនដុល្លារ ចេញលក់នៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី BMW iX xDrive40 ស៊េរីឆ្នាំ ២០២៣ ថ្មី ជាមួយនឹងកញ្ចប់ BSI Standard package មានតម្លៃលក់ចាប់ពី ១៣៧ ៦៤៧ ដុល្លារនៅក្នុងទីផ្សារប្រទេសថៃ។

សម្រាប់ការរចនារូបរាងខាងក្រៅរបស់រថយន្តអគ្គិសនី BMW iX xDrive40 ស៊េរីឆ្នាំ ២០២៣ ថ្មី បានភ្ជាប់មកជាមួយគ្រឿងតុបតែងជាស្តង់ដារ រួមមាន ចង្កៀងមុខឲ្យឈ្មោះថា BMW Laserlight, មុខងារ Soft-close សម្រាប់ដៃទ្វារ, ដំបូលកញ្ចក់បែប Panorama Sky Lounge, និងថាសកង់ទំហំ ២២ អ៊ីញ ប្រភេទ aerodynamic wheel ជាដើម។

ពាណិជ្ជកម្ម

នៅខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយកៅអីខាងមុខមុខងារកម្ដៅ និងត្រជាក់ កុងទ័រព័ត៌មាន BMW Curved Display និងអេក្រង់កំសាន្ត ​touchscreen ថ្មី, ប្រព័ន្ធ BMW Live Cockpit Professional ជាមួយប្រព័ន្ធឆ្លាតវៃ BMW Natural Interaction control, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ៤ តំបន់, ឧបករណ៍បំពងសំឡេងជុំវិញដែលមានគុណភាពខ្ពស់ម៉ាក Harman Kardon និងអេក្រង់ 4D ដែលមានមុខងាររំញ័រទៅតាមបាសនៅកៅអីខាងមុខ។

រថយន្តថ្មីនេះ ដំណើរការដោយបច្ចេកវិទ្យា BMW eDrive technology និងម៉ូទ័រអគ្គិសនី electric all-wheel drive មានកម្លាំង ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦ វិនាទី ផ្គួបជាមួយអាគុយ Lithium-ion ទំហំ ៧៦,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៤២៥ គីឡូម៉ែត្រ គាំទ្រការសាកថ្មលឿនលឿន អាចសាកពី ០-៨០% ក្នុងរយៈពេល ៤៦ នាទី៕

Sponsored