ឡានអគ្គិសនី Citroën My Ami Buggy លក់ដាច់អស់គ្មានសល់ ត្រឹមពេល ១៧នាទី

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Citroën បានប្រកាសចេញរថយន្តអគ្គិសនី My Ami Buggy ដែលផលិតចេញពីគំរូរថយន្ត My Ami Buggy Concept។

រថយន្តម៉ូដែលថ្មីនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ដោយ My Ami Buggy ដែលផលិតមានចំនួនកំណត់ ត្រឹម ៥០គ្រឿង ត្រូវបានគេកក់យកអស់ក្នុងរយៈពេលត្រឹមតែ ១៧នាទីប៉ុណ្ណោះ។

ពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនមានតែមនុស្សត្រឹម ៥០នាក់នោះទេដែលចាប់អារម្មណ៍លើវា ការពិតទៅមានដល់ជាង ១ ៨០០នាក់ ប៉ុន្តែមានតែ ៥០នាក់ប៉ុណ្ណោះ ដែលមានឱកាសបានក្លាយជាម្ចាស់របស់វា។

រថយន្ត Citroën My Ami Buggy មានបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៨សេះ និងកញ្ចប់អាគុយអគ្គិសនីទំហំ ៥,៥គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបារាំង Citroën ខាងលើ មិនបានបង្ហាញឲ្យដឹងពីតម្លៃរបស់វានោះទេ៕

Sponsored