ឡាន Aston Martin ស៊េរីថ្មី មានផលិតត្រឹម២៤៩គ្រឿង ទោះមានលុយក៏មិនអាចទិញបាន

[ទីផ្សារបរទេស] ក្នុងកម្មវិធី Monterey Speed Week ក្រុមហ៊ុន Aston Martin បានប្រកាសចេញរថយន្ត​ម៉ូដែល​ថ្មី​មួយ​ឈ្មោះថា V12 Vantage Roadster ជារថយន្តដែលផលិតមានកំណត់ត្រឹម ២៤៩គ្រឿង ប៉ុន្តែ​រថយន្ត​ទាំង​អស់​សុទ្ធ​តែ​មាន​ម្ចាស់​រួច​ទៅហើយ។

រថយន្ត V12 Vantage Roadster នេះមាន​ប្រើប្រាស់​ម៉ាស៊ីន Twin-Turbo ចំណុះ៥,២លីត្រ របស់ក្រុមហ៊ុន Aston Martin ផ្ទាល់ ដែលម៉ាស៊ីនប្រភេទនេះតែងប្រើប្រាស់លើរថយន្តធំៗរបស់ម៉ាកមួយនេះ មានដូចជារថយន្ត DB11 និង​រថយន្ត DBS Superleggera ជាដើម។

ពាណិជ្ជកម្ម

ម៉ាស៊ីន១២ស៊ីឡាំងនេះ មានសមត្ថភាពអាចផលិតកម្លាំងបាន ៦៩០សេះ ដើម្បីបញ្ចូនថាមពលទៅកង់ខាងក្រោយ តាម​រយៈប្រអប់​លេខ​ស្វ័យ​ប្រវត្តិ ZF ចំនួន៨វគ្គ។ ការ​ស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ប្រើប្រាស់​ពេល ៣,៥វិនាទី ខណៈដែល​ល្បឿន​អតិបរមា​របស់​វា​គឺ ៣២២គ.ម/ម៉។

ដោយឡែកចំពោះតម្លៃលក់ ក៏ដូចជាកាលបិរច្ឆេទដឹក​ជញ្ជូន​អតិថិជន មិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Aston Martin នៅ​ឡើយ​ទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថារថយន្តទាំង ២៤៩គ្រឿង សុទ្ធតែមាន​អ្នកទិញយករួចអស់ទៅហើយ៕

Sponsored