ឡាន Ford Ranger Raptor ស៊េរី២០២៣ ចាក់ប្រេងមួយពេញជិះបាន ៧០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] កម្រិតស៊ីប្រេងនៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ២០២៣ ត្រូវ​បាន​បង្ហាញ​ចេញ​ជាផ្លូវ​ការ​មុន​ការ​ដាក់​លក់​នៅ​ទីផ្សារ​អូស្ត្រាលីក្នុងពេលប៉ុន្មានសប្ដាហ៍ទៀតនេះ។

វិបសាយ Green Vehicle Guide របស់រដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញថាម៉ាស៊ីន V6 ថ្មីដែលប្រើ​លើ​ Ranger Raptor ឆ្នាំ២០២៣ មាន​កម្រិតស៊ី​ប្រេងឥន្ធនៈ ១១,៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ដែលកើនឡើង​បើធៀបនឹងស៊េរីមុន។

ពាណិជ្ជកម្ម

កម្រិតស៊ីប្រេងរបស់ Ranger Raptor ស៊េរីមុនគឺមាន​ ៨,២លីត្រ ក្នុង១០០គីឡូម៉ែត្រ ដោយវាប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ២,០លីត្រ និងមានម៉ាស៊ីន៤ស៊ីឡាំង ជាប្រភេទម៉ាស៊ីនម៉ាស៊ូត។

ដោយមានធុងប្រេងចំណុះ ៨០លីត្រ រថយន្ត Ranger Raptor ជំនាន់ថ្មីនឹងអាចបើកបរបានចម្ងាយប្រមាណ ៦៩៥គីឡូម៉ែត្រ ពេល​ចាក់​ប្រេងពេញ។ តួលេខនេះបើធៀបនឹង Ford Ranger Wildtrak V6 មានចម្ងាយបើកបរ ៩៥២គីឡូម៉ែត្រ ខណៈ​ដែល Ranger Raptor ស៊េរីមុន មានចម្ងាយបើកបរ ៩៧៦គីឡូម៉ែត្រ។

ក្រៅពី​កម្រិតស៊ីប្រេងដែលគិតជាមធ្យមហើយនោះ ស្ថាប័ន Green Vehicle Guide អះអាង​ថា​ការបើកបរ​លើ​ផ្លូវ​ហាយវ៉េ​របស់​រថយន្ត Ranger Raptor ថ្មីគឺមានកម្រិតស៊ីប្រេង ១០លីត្រក្នុង១០០គ.ម ខណៈដែលក្នុងក្រុងមានកម្រិតស៊ីប្រេង ១៤លីត្រក្នុង​១០០​គ.ម៕

Sponsored