Mitsubishi Motors Malaysia បានប្រកាសចេញលក់រថយន្ត Triton Knight ជាម៉ូដែលមានចំនួនកំណត់ ដែលនឹងលក់ត្រឹម ១២០ គ្រឿងប៉ុណ្ណោះ។ Triton Knight នេះគឺផលិតផ្អែកលើប្រភេទ Adventure X ដែលមានតម្លៃប្រមាណ ៣៣ ១០០ ដុល្លារ។
Triton Knight នេះមានកាងមុខលាបពណ៌ប្រផេះ, មានក្បាំងការពារគម្របមុខ, កញ្ចក់ចំហៀងពណ៌ខ្មៅ និងមានរចនារូបរាងខាងក្រៅដោយស្ទីកគ័រ Knight ហើយផ្នែកខាងក្នុងវិញមានកម្រាលជើងដែលដេរឌីហ្សាញដោយអំបោះក្រហមជុំវិញ ហើយរថយន្តនេះមានតែជម្រើសពណ៌សប៉ុណ្ណោះ។
Triton Knight នេះមានម៉ាស៊ីនម៉ាស៊ូត Turbo ចំណុះ ២,៤ លីត្រ ដែលមានកម្លាំង ១៨១ សេះ ភ្ជាប់ជាមួយប្រអប់លេខ ៦ វគ្គ និងប្រព័ន្ធបើកបរ Super Select 4WD-II ហើយមានយ៉ាន់ទំហំ ១៨ អ៊ីញផងដែរ៕