កប់ណាស់! Aston Martin នេះ ផលិតតែ ៩៩ គ្រឿងទេ ហើយតម្លៃ ១,៥ លានដុល្លារ

រថយន្ត​ផលិត​មាន​កំណត់ ឬ​ហៅ​ថា Limited កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍ មិន​ថា​អ្នក​មាន​លុយ និង​អ្នក​ស្រលាញ់​រថយន្ត​នោះ​ទេ។

ជាក់​ស្តែង រថយន្ត Aston Martin ម៉ូដែល Vanquish Zagato Volante គឺ​ជា​រថយន្ត​ផលិត​មាន​កំណត់ គឺ​ត្រឹមតែ ៩៩ គ្រឿង​ប៉ុណ្ណោះ ហើយ​វា​មាន​តម្លៃ​រហូត​ដល់​ទៅ ១,៥ លាន​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខុស​គ្នា​ពី​ម៉ូដែល​ធម្មតា Vanquish Zagato Volante ប្រភេទ Limited នេះ បំពាក់​មក​ជា​មួយ​នូវ Option ពិសេសៗ​ជា​ច្រើន។

វាប្រើ​ម៉ាស៊ីន​ចំណុះ ៥,៩ លីត្រ Naturally-Aspirated ទំហំ ១២ ស៊ីឡាំង មាន​កម្លាំង ៥៩២ សេះ ដែល​អាច​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៣,៧ វិនាទី​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម