របៀបការពារអាគុយ ពេលទុករថយន្តក្នុងរយៈពេលយូរ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ជាធម្មតាពេលដែលរថយន្តត្រូវាបានទុកក្នុងផ្ទះ ដោយមិនបានជិះចេញក្រៅក្នុងរយៈពេលយូរ អាចធ្វើឲ្យអាគុយរថយន្តឆាប់អស់ថាមពល ឬខ្សោយ។ ដូច្នេះដើម្បីចៀសវាងកុំអោយអាគុយរថយន្តឆាប់អស់ថាមពល យ៉ាងហោចណាស់ សាកភ្លើងអោយវាយ៉ាងតិចពីរទៅបីដងក្នុងមួយសប្តាហ៍ ជាពិសេសសម្រាប់អាគុយដែលចាស់ ឬ បានប្រើយូរហើយ។ ព្រមទាំងបញ្ឆេះរថយន្តទុកពី ៥ ទៅ ១០នាទី វានឹងបញ្ចូលថាមពលអោយអាគុយរថយន្តបានគ្រប់គ្រាន់ ។

បន្ថែមពីនេះ ក្រុមការងារខេមបូ អូតូ ក៏មានគន្លឹះបន្ថែមមួយចំនួន ដើម្បីការពាររថយន្តពេលទុកក្នុងរយៈពេលយូរផងដែរ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • រក្សារកម្រិតប្រេងឥន្ធនៈ ទុកក្នុងធុងប្រេងអោយនូវកម្រិតខ្ពស់ ដើម្បីការពារដល់បូមប្រេង
  • ត្រូវទុករថយន្តនៅក្រោមម្លប់ដែលមិនប៉ះកម្តៅថ្ងៃ វាអាចប៉ះពាល់ដល់សំបក់កង់រថយន្ត ដោយការរីកមាឌនៃខ្យល់ពេលត្រូវកម្តៅ
  • សូមកុំទុកអាហារនៅក្នុងរថយន្ត ព្រោះវាអាចទាក់ទាញសត្វកណ្តុរឬសត្វល្អិតផ្សេងៗចូលមកក្នុងរថយន្ត ដែលអាច
  • បំផ្លាញផ្នែកខាងក្នុងរថយន្តនិងធ្វើអោយមានក្លិនស្អុយ
  • បើអាចត្រូវមានក្រណាត់ ឬគម្របគ្រប់ពីលើរថយន្តបន្ថែមទៀត
  • សម្អាតផ្នែកខាងក្រៅរថយន្តម្តងឬពីរដងក្នុងមួយសប្តាហ៍ ដើម្បីការពារដល់ទឹកថ្នាំរថយន្ត
  • អ្នកគួរតែភ្ជាប់ហ្រ្វាំងដៃ ដើម្បីការពារពីការរអិលរថយន្ត៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម