កូនឡានអគ្គិសនីសុទ្ធរបស់ Geely សាកភ្លើងម្តងជិះបាន ២០០ គីឡូម៉ែត្រ ឯតម្លៃតែជាង ៥ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Geely Panda ប្រភេទអគ្គិសនិខ្នាតតូច ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការធ្វើឲ្យប្រសើរជាងមុន បើកបរបានចម្ងាយឆ្ងាយជាងមុន និងតម្លៃទាបជាងមុនដល់ទៅ ២៧០០ ដុល្លារ ពោលគឺមានតម្លៃ ៥៥០០ ដុល្លារ នៅប្រទេសចិន ។

រថយន្តប្រភេទ Mini នេះ មានប្រវែងតួខ្លួនសរុប ៣ ០៦៥ ម.ម ទទឹង ១ ៥២២ ម.ម កំពស់ ១ ៦០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០១៥ មម បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤០ សេះ ផ្គួបជាមួយអាគុយទំហំ ១៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង អាចបសាកថ្មបានពី ៣០% ដល់ ៨០% ប្រើរយៈពេល ៦៨នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅផ្តោតទៅលើអតិថិជនមនុស្សស្រី ជាមួយចង្កៀងមុខ-ក្រោយរាងមូល ប្រើប្រាស់នៅទ្វារចំនួន ២ ព្រមទាំថថាសកង់ឌីស្សាញជារូប Panda ជាដើម ។ ខណៈនៅផ្នែកខាងក្នុង មានបំពាក់កៅអីស្រោបដោយស្បែក ព្រមទាំងកុងទ័របង្ហាញព័ត៌មានទំហំ ៩,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ប្រអប់លេខអេឡិចត្រូនិច ប្រព័ន្ធបញ្ជាពីចម្ងាយ App remote control car និងអាចផ្ទុកបានដល់ទៅ ៨០០ លីត្រឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម