កូវីដ១៩ ធ្វើឲ្យ Bentley Mulsanne រស់បានយូរជាងមុនបន្តិច

Bentley គឺ​ដូច​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​អឺរ៉ុប​ដទៃ​ទៀត​ដែរ ដែល​ត្រូវ​បង្ខំ​ចិត្ត​បិទ​រោងចក្រ​ផលិត​រថយន្ត​ដោយ​សារ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩។ ខណៈ​ពេល​បិទ​នេះ​​ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ហិរញ្ញវត្ថុ​ និង​ការ​ពន្យារពេល​នៃ​ការ​ចេញ Flying Spur ស៊េរី​ថ្មី ហើយ​វា​​ក៏​​អូស​បន្លាយ​ពេល​នៃ​ការ​បញ្ចប់​ការ​ផលិត​រថយន្ត Bentley Mulsanne ផង​ដែរ។

គួរ​ដឹង​ថា​ក្រោយ​ពី​បាន​បញ្ចេញ​ម៉ូដែល​ពិសេស​មួយ​ឈ្មោះ Mulsanne 6.75 Edition រួច​មក Bentley បាន​ប្រកាស​អំពី​ការ​បញ្ឈប់​ការ​ផលិត​រថយន្ត​ Sedan ប្រណីត​នេះ ដោយ​ជំនួស​វា​ដោយ​រថយន្ត​ Flying Spur វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ផលិត​រថយន្ត Mulsanne បាន​កំណត់​ថា​នឹង​ចប់​ត្រឹម​ខែ​មេសា ឆ្នាំ ២០២០ ប៉ុន្តែ​ដោយ​សារ​ការ​បិទ​រោងចក្រ​ ធ្វើ​ឲ្យ​កាល​បរិច្ឆេទ​នៃ​ការ​បញ្ចប់​ត្រូវ​លើក​ទៅ​ពេល​ក្រោយ​ដែល​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ។ រថយន្ត Mulsanne ម៉ូដែល​ចុង​ក្រោយ​គេ​បង្អស់ នឹង​ផលិត​ឡើង​ដោយ​ដៃ នៅ​ពេល​ដែល​បុគ្គលិក​ Bentley វិល​ចូល​ធ្វើ​ការ​នៅ​រោងចក្រ Crewe វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម