[ទីផ្សារចិន] កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានក្រុមហ៊ុនផលិតរថយន្ត BYD លោក Wang Chuanfu បានធ្វើការប្រគល់សោររបស់រថយន្ត BYD Qin L ដល់អតិថិជនទី១ របស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ដែលជាថ្ងៃបង្ហាញរថយន្តនេះជាផ្លូវការ ហើយរថយន្តនេះមានការកក់ជាបន្តបន្ទាប់ដល់ទៅ ៥,០០០គ្រឿងឯណ្ណោះក្នុងរយៈពេល ៣ថ្ងៃ ក្នុងប្រទេសចិន។
យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន BYD លោក Yu Chengdong បាននិិយាយថាការចែកចាយរថយន្តចំនួន ៥,០០០ គ្រឿងក្នុងរយៈពេលបីថ្ងៃដំបូងគឺជាបរិមាណមួយដ៏ធំណាស់ ហើយលោកបានបន្ថែមទៀតថាការសម្រុកមកធ្វើការកក់រថយន្តនេះប្រហែលជាអតិថិជនរបស់ខ្លួនមានការភ្ញាក់ផ្អើលជាមួយប្រព័ន្ធម៉ាសុីនដំណើរការ DM-i 5.0 ថ្មីនេះហើយ៕
គួរបញ្ជាក់ផងដែរថារថយន្តនេះមានតម្លៃលក់ចាប់ពី ១៣,៩៥០ដុល្លារ ដល់ ១៩,១០០ដុល្លារ ក្នុងទីផ្សារចិន ដែលដំណើរការដោយ Hybrid និិិងអាចបើកបរបានចម្ងាយសរុបចំនួន ២១០០គីឡូម៉ែត្រផងដែរ។