រថយន្ត Mini Cooper EV ម៉ូដែលឆ្នាំ ២០២៥ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mini បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mini Cooper EV ស៊េរីឆ្នាំ ២០២៥ ប្រភេទ hatchback ទ្វារ ២ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ទទួលបានការអាប់ឌេតថ្មី គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៤ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EV platform ទទួលបានការរចនាទាន់សម័យជាងមុន ដោយប្រើប្រាស់ភាសារចនាថ្មី និងជា DNA ថ្មីផ្ទាល់ខ្លួន ដោយផ្នែកខាងមុខមានប៉ាណាបិទជិតតុបតែងដោយក្រូម៉េ អបខាងដោយចង្កៀងមុខ LED មូល ខណៈចង្កៀងក្រោយ LED រចនាថ្មី ព្រមទាំងថាសក់កង់ស្ព័រទំហំ ១៧-១៨ អ៉ីញសម្រាប់ជ្រើសរើសផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង រថយន្តថ្មីនេះមានលក្ខណៈពិសេសផ្នែកខាងក្នុងដ៏ប្រណិតជាងមុន និងធំទូលាយជាងមុន ដោយចំណុចកណ្តាលតាប្លូរមានបំពាក់អេក្រង់រាងជារង្វង់ធំ ដែលបច្ចេកវិទ្យាជំនាន់ក្រោយរបស់ Mini ដោយអេក្រង់ប្រភេទ OLED នេះផ្តល់នៅក្រាហ្វិកច្បាស់ និងអាចធ្វើការប្រើប្រាស់រូបរបស់អ្នកដើម្បីចូលទៅការបញ្ជាមុខងារបានផងដែរ ។

សម្រាប់រថយន្ត Mini Cooper EV ស៊េរីឆ្នាំ ២០២៥ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន៖

  • ម៉ូដែល Cooper E ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩៤ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤០,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៣៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • ម៉ូដែល Cooper SE ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៤,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ ដោយម៉ូដែលទាំង ២ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ៣០% ទៅ ៨០% ប្រើរយៈពេល ៣០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម