ក្រុមហ៊ុនថៃនេះ អាចកែឡាន Ranger Raptor ទៅជា F-150 Raptor ឡើងដូចគ្នាបេះដាក់

Ford F-150 Raptor គឺ​ជា​រថយន្ត​ភីកអាប់​កម្លាំង​ខ្លាំង និង​មាន​រូបរាង​​យ៉ាង​អង់អាច​បំផុត ប៉ុន្តែ​មាន​ប្រទេស​ជា​ច្រើន​ដែល​មិន​អាច​រក​ទិញ​រថយន្ត​នេះ​បាន ក្នុង​នោះ​​មាន​ប្រទេស​ថៃ​ផង​ដែរ។ ដូច​នេះ​ទើប​ហាង​មួយ​ឈ្មោះ​ TTN Hypersport បាន​បង្កើត​នូវ F-150 Raptor ផ្ទាល់​ខ្លួន ដែល​ច្នៃ​ចេញ​ពី Ranger Raptor។

គេ​បាន​យក​ Ford Ranger Raptor ​ដែល​​មាន​លក់​ទូលំទូលាយ​នៅ​ប្រទេស​ថៃ ​មក​កែ​មុខ​មាត់​ឲ្យ​ដូច​ជា​ F-150 Raptor យ៉ាង​អ៊ីចឹង ខុស​គ្នា​តែ​ទំហំ​រថយន្ត​ប៉ុណ្ណោះ។ នៅ​ផ្នែក​ខាង​មុខ​គេ​បាន​ប្ដូរ​​មក​ប្រើ​ប្រាស់​អំពូល​ភ្លើង​របស់ F-150 Raptor, ​ប្ដូរ​កាង​មុខ និង​ផ្ទាំង​ប៉ាណា​យក្ស​ដែល​ជា​អត្តសញ្ញាណ​ដ៏​លេច​ធ្លោ​របស់ F-150 Raptor។ នៅ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​ការ​ប្ដូរ​ចង្កៀង​មក​ប្រើ​ម៉ូដ​ដូច​ជា​ F-150 Raptor ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​​ការ​បន្ថែម​គ្រឿង​​ឲ្យ​ Ranger Raptor មាន​មុខមាត់​ដូច​ជា F-150 Raptor ក្រុមហ៊ុន TTN Hypersport ក៏​មាន​ផ្ដល់​ជូន​អតិថិជន​នូវ​ការ​លេង​រថយន្ត​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ។ ឧទាហរណ៍​ដូច​ឃើញ​ក្នុង​រូបភាព​ ​រថយន្ត​​ជា​ច្រើន​គឺ​​មាន​បំពាក់​នូវ​កង់​​ដែល​មាន​ទំហំ​ធំ​ខុស​ពី​ធម្មតា ហើយ​ទំនង​ជា​មាន​ការ​ផ្លាស់​ប្ដូរ​លើ​ប្រព័ន្ធ​បូម​ផង​ដែរ។ ចំពោះ​តម្លៃ​នៃ​ការ​កែ​មុខមាត់​ពី Ranger Raptor ទៅ​ជា F-150 Raptor គេ​មិន​ដឹង​ថា​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​លទ្ធផល​ឃើញ​ថា​ជា​ទី​ពេញ​ចិត្ត​តែ​ម្ដង៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម