ខ្លាំងមែន! ស្រ្តីម្នាក់បើកឡាន Hyundai ដល់ ១លានម៉ាយ៍ ត្រូវក្រុមហ៊ុនឲ្យឡានថ្មី Free

ស្រ្តីម្នាក់មានឈ្មោះថា Farrah Haines ដែលជាអ្នកដឹកទំនិញ បានបើករថយន្ត Hyundai Elantra ស៊េរីឆ្នាំ២០១៣ របស់ខ្លួន បានចម្ងាយសរុប ១លានម៉ាយ៍ (១,៦លានគីឡូម៉ែត្រ) ក្នុងរយៈពេលត្រឹម ៥ឆ្នាំប៉ុណ្ណោះ។

បើគិតលេងៗទៅ អ្នកស្រី Farrah ត្រូវបើកចម្ងាយ ២០០ ០០០ម៉ាយ៍ក្នុងមួយឆ្នាំ ឬ ៥៤៨ម៉ាយ៍ជារៀងរាល់ថ្ងៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា អ្នកស្រី Farrah ត្រូវផ្លាស់ប្តូរប្រេងថ្មីរយៈពេល ២សប្តាហ៍មក ហើយក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ម៉ាស៊ីនរថយន្ត Elantra របស់អ្នកស្រីគឺជាម៉ាស៊ីនដើម ដែលវាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។

យ៉ាងណាមិញ ដើម្បីជាការអបអរដល់អ្នកស្រី Farrah ក្រុមហ៊ុន Hyundai បានផ្តល់រថយន្ត Elantra ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម ថ្មីសន្លាងមួយគ្រឿងដល់អ្នកស្រី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម