ក្រុមហ៊ុន Acura បានប្រកាសចេញរថយន្ត RDX ស៊េរីឆ្នាំ២០២២ កាលពីខែមុន ហើយឥឡូវនេះក្រុមហ៊ុនបានប្រកាសចេញនូវតម្លៃលក់របស់វាជាផ្លូវការ គឺចាប់ពីមាន ៣៩ ៣០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
បើប្រៀបធៀបទៅ រថយន្ត RDX ឆ្នាំ២០២២ មានតម្លៃថ្លៃជាងស៊េរីឆ្នាំ២០២១ ត្រឹមតែ ៩០០ដុល្លារប៉ុណ្ណោះ ដោយក្នុងនោះវាបានអាប់ដេតលើការឌីហ្សាញផ្នែកខាងក្រៅបន្តិចបន្តួច ព្រមទាំងមានបំពាក់កញ្ចក់មុខប្រភេទ acoustic glass windshield, ដំបូលកញ្ចក់វែង panoramic glass roof, ចង្កៀង LED និងយ៉ាន់ Alloy ទំហំ ១៩អ៊ីញទៀតផង។
ចំណែកឯកាប៊ីនខាងក្នុងវិញ វាបំពាក់កុងទ័រទំហំ ៧អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្តទំហំ ១០,២អ៊ីញ ដែលគាំទ្រមុខងារ Amazon Alexa, Android Auto និង Apple CarPlay ព្រមទាំងពូកស្បែក មានមុខងារខ្យល់ក្តៅ និង អាចសារ៉េបាន ១២បែប ជាដើម។
ចំពោះផ្នែកសុវត្ថិភាពវិញ វាមានបំពាក់មុខងារជំនួយជាច្រើន រួមទាំង Forward Collision Warning, Collision Mitigation Braking, Lane Departure Warning, Lane Keeping Assist system, Adaptive Cruise Control with Low-Speed Follow, Traffic Sign Recognition Technology, Low Speed Autonomous Emergency Braking, Pedestrian Detection, Road Departure Mitigation, Blind Spot, Rear Cross Traffic Monitor និង ចង្កៀងមុខអូតូ ទៀតផង។
រថយន្ត Acura RDX ស៊េរីឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧២សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ១០វគ្គ ហើយក៏មានជម្រើសប៉ុងពីរ Super Handling All-Wheel Drive ផងដែរ៕