ចូលដើមហើយ! រថយន្ត Acura NSX លក់បានតែ ៥គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២៣

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Acura បានផលិតរថយន្ត Acura NSX នៅក្នុងខែវិឆ្ឆិកា ឆ្នាំ ២០២២ សម្រាប់ម៉ូដែលឆ្នាំ ២០២៣ ដែលជាម៉ូដែលចុងក្រោយមុនពេលបញ្ចប់ការផលិត ប៉ុន្តែរថយន្តនេះលក់បានត្រឹមចំនួន ៥គ្រឿងប៉ុណ្ណោះពេញមួយឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក។

ដោយក្នុងនោះរថយន្ត Acura NSX លក់បានចំនួន ៣ គ្រឿងនៅក្នុងខែមករា ក្នុងខែកុម្ភៈបានចំនួន ១គ្រឿង និងខែមីនាបាន ១គ្រឿង ដែលមានតម្លៃលក់ចាប់ពី ១៦៩ ៥០០ ដុល្លារសម្រាប់ម៉ូដែលស្តង់ដារ និងតម្លៃ ៣៤៩ ០០០ ដុល្លារសម្រាប់ម៉ូដែល Type S ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា មានពាក្យចចាមអារ៉ាមទាក់ទងទៅនឹងរថយន្ត NSX ជំនាន់ទី ៣ នឹងមកដល់ជាប្រភេទរថយន្តអគ្គិសនីសុទ្ធ ដោយនៅក្នុងខែសីហា ឆ្នាំ ២០២២ ក្រុមហ៊ុនម៉បានបង្ហាញរូបភាពស្រមោលនៃគំរូរថយន្ត (Performance Electric Vision Concept) ដែលបង្ហាញពីការឌីស្សាញអនាគតបែប។ យ៉ាងណាមិញ សម្រាប់ព័ត៌មានជាក់លាក់ក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម