ឡានអគ្គិសនីសុទ្ធ Acura ZDX 2024 សាកភ្លើងពេញម្តងជិះបានជាង ៥០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] បន្ទាប់ពីបង្ហាញខ្លួនជាគំរូរថយន្តនៅឯពិរព័ណ៌រថយន្ត Monterey កាលពីឆ្នាំ ២០២២ មក ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Acura ZDX ស៊េរីឆ្នាំ ២០២៤ ប្រើប្រើថាមពលអគ្គិសនីសុទ្ធដំបូង ជាមួយតម្លៃលក់ចាប់ពី ៦០ ០០០ ដុល្លារ ដល់ ៧០ ០០០ ដុល្លារ ។

រថយន្តអគ្គិសនីសុទ្ធ Acura ZDX ស៊េរីឆ្នាំ ២០២៤ ត្រូវបានផលិតឡើងនៅគ្រោងឆ្អឹង Utlium platform មាន ២ ម៉ូដែលគឺ A-Spec និង Type S ដែលត្រូវបានរចនាឡើងដោយក្រុមនៅ Acura Design Studio ក្នុងទីក្រុង Los Angeles ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ចង្កៀងមុខ-ក្រោយជាប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២២ អ៉ីញ ជាមួយដុំហ្វ្រាំង Caliper ប្រភេទ 6-piston ពណ៌លឿងជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញឌីជីថលទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,៣ អ៉ីញ អាចភ្ជាបមុខហារ Apple CarPlay និង Android Auto ព្រមទាំងមានប្រព័ន្ធ Google build-in ជាស្តង់ដារ ដែលរួមបញ្ចូលនៅមុខងារ Google Assistant, Google Maps និង Google Play និងឧបករណ៍បំពងសំលេងម៉ាក Bang & Olufen ១៨ ចំនុច រួមទាំង amplification និង subwoofer ចំនួន ១៤ ចំនុច។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធ hand-free drive ដែលអាចបើកបរដោយស្វ័យប្រវត្តិចម្ងាយ ៦៤៣ ០០០ គីឡូម៉ែត្រពីក្រុមហ៊ុន General Motor ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល៖

  • Acura ZDX A-spec បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ និងអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង មានកម្លាំងបាន ៣៤០ សេះ និងអាចបើកបរបានចម្ងាយ ៥២៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • Acura ZDX Type S បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង មានកម្លាំងបាន ៥០០ សេះ និងអាចបើកបរបានចម្ងាយ ៤៦៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ ម៉ូដែលទាំង ២ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដោយសាក ១០ នាទី អាចបើកបរបានចម្ងាយ ១៣០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម