គូរប្រជែង Toyota Supra បង្ហាញខ្លួនជាផ្លូវការ ជាមួយកម្លាំងសរុប ៤០០សេះ

ក្រុមហ៊ុន Nissan បានធ្វើការបង្ហាញចេញនូវរថយន្តស្ព័រ Z Coupe ឆ្នាំ២០២៣ ជាផ្លូវការ បន្ទាប់ពីបានចេញនូវរថយន្តគំរូ Z Proto អស់រយ:ពេលជិត ១ឆ្នាំកន្លងមក។

រថយន្ត Nissan Z Proto ទទួលបានការឌីហ្សាញថ្មីទាំងស្រុង តាមបែប Retro យ៉ាងទាក់ទាញ គួបផ្សំជាមួយចង្កៀងមុខ LED រាងតំណក់ទឹកភ្នែក កាត់តាមម៉ូដែល Fairlady 240ZG កាលឆ្នាំ១៩៧០, ថាសកង់ទំហំ ១៩អ៊ីញ និងចង្កៀងក្រោយបែប 3D Visual Effect។ បើសិនប្រៀបធៀបជាមួយ Z Proto វាមានស្លាបក្រោយតូចជាង Z Proto។ ចំណែកផ្នែកខាងក្នុងបំពាក់ជាមួយកុងទ័របង្ហាញ TFT ទំហំ ១២,៣អ៊ីញ ដែលអាចផ្លាស់ប្តូរ Interface បានចំនួន ៣ប្រភេទ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ និងសំណុំនាឡិកា Analog ចំនួន ៣ដែលបង្ហាញពីការបង្កើនសម្ពាធនៃកម្លាំងតួរប៊ីន(Boost Pressure), ល្បឿន Turbo និងភាពខុសគ្នានៃ Voltage។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Z Coupe ឆ្នាំ២០២៣ មាននូវជម្រើសពណ៌ ២ពណ៌(2-Tone)លាយគ្នាដូចជា៖ Brilliant Silver, Boulder Gray, Seiran Blue, Ikazuchi Yellow, Passion Red និង Everest White ព្រមទាំងជម្រើសមួយពណ៌ដូចជា៖ Black Diamond, Gun Metallic និង Rosewood Metallic។

សម្រាប់រថយន្ត Z Coupe ឆ្នាំ២០២៣ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-turbocharged V6 កម្លាំង ៤០០សេះ និងកម្លាំងរមួល ៤៧៥ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខដៃ ៦វគ្គ និង ៩វគ្គអូតូ។

ទីផ្សារសហរដ្ឋអាមេរិច រថយន្ត Z Coupe ឆ្នាំ២០២៣ មាន ៣ជម្រើសម៉ូឌែលគឺ Sport, Performance និង Proto Spec សម្រាប់ Proto Spec ផលិតត្រឹម ២៤០គ្រឿងប៉ុណ្ណោះ​។ សម្រាប់តម្លៃគេរំពឹងថារថយន្តស្ព័រនេះមានតម្លៃចាប់ពី ៤០ ០០០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម