គ្រួសារ Corolla 2022 ទទួលបានជម្រើសរហូត ៤ប្រភេទ ដោយមានតម្លៃជាង ២ម៉ឺនដុល្លារ

Toyota បានបញ្ចេញព័ត៌មានថ្មីសម្រាប់គ្រួសារ Corolla ស៊េរីឆ្នាំ ២០២២ ដោយរួមបញ្ចូលទាំង Toyota Corolla Sedan ឆ្នាំ ២០២២, Toyota Corolla Hatchback ឆ្នាំ ២០២២ និង Toyota Corolla Hybrid ឆ្នាំ ២០២២ ក្នុងនោះគ្មានរថយន្តណាមួយមានការផ្លាស់ប្តួរច្រើនទេ ។Corolla Sedan បន្តរហូតដល់ឆ្នាំ ២០២២ ជាមួយនឹងប្រភេទ 10 trim level ខណៈកម្រិត Trim សំខាន់ៗរួមមាន L ជាមួយតម្លៃ ២០,១៧៥ ដុល្លារ​, LE ២០,៦២៥ ដុល្លារ​, SE Manual Transmission ២៣,៣២៥ ដុល្លារ​, SE ២២,៦២៥ ដុល្លា​រ, XLE ២៤,៥៧៥ ដុល្លា​រ និង XSE ២៦,០៧៥ ដុល្លារ។  ក្នុងនោះដែរ Toyota នឹងបន្តផ្តល់ជូននូវម៉ូដែលពិសេសមួយចំនួនដូចជា SE Nightshade Edition មានតម្លៃ ២៣,៣២៥ ដុល្លារ​, SE Apex Edition និង Apex Edition MT ២៥,៣២៥ ដុល្លារ​/ ២៥,៧១០ ដុល្លារ​  និង XSE Apex Edition ២៨,៤៥០ ដុល្លារ  ជាមួយតម្លៃ ១,០២៥ ដុល្លារ​ សម្រាប់ថ្លៃដឹកជញ្ជូន និងបានបន្ថែមពណ៌ Ruby Flare និង Windchill Pearl ផងដែរ។

ការផ្លាស់ប្តូរសម្រាប់ម៉ូដែល Corolla Hatchback ស៊េរីឆ្នាំ​ ២០២២  មកជាមួយប្រភេទ trim-level ចំនួន ៥គឺ SE MT មានតម្លៃ ២០,៩១៥ ដុល្លារ​ , SE ២២,០១៥ ដុល្លារ​ , XSE MT ២៣,៨៦៥ ដុល្លារ​, XSE ២៤,៩៦៥ ដុល្លារ​ និង SE Nightshade ២២,៩១៥ ដុល្លារ​ ។Toyota នឹងបន្តផ្តល់ជូននូវពណ៌ពីរពណ៌នៅលើ Corolla Hatch រួមទាំងពណ៌ថ្នាំលាប Finish Line Red Premium ថ្មី ខណៈ hatchback ដំណើរការដោយម៉ាស៊ីនចំណុះ ២.០ លីត្រ​ Dynamic-Force direct-injection inline ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន​ ១៦៨ សេះ​ និង​កម្លាំង​រមួល​ ២០៤ ញ៉ូតុនម៉ែត្រ ដោយថាមពលចេញទៅកង់ខាងមុខតាមរយៈការបញ្ជូនទៅប្រអប់ដៃ ៦ វគ្គ CVT ។ក្នុងនោះដែរCorolla Hybrid ប្រភេទ LE trim level  តែមួយ ដំណើរការដោយម៉ាស៊ីនចំណុះ ១.៨ លីត្រ ទំហំ ៤ ស៊ីឡាំង ពី Prius ផលិតកម្លាំង ១២១ សេះ មានតម្លៃ ២៣,៧៥០ ដុល្លារ​ នឹងសម្រាប់ រថយន្ត Toyota ត្រកូល Corolla ស៊េរីឆ្នាំ ២០២២ ទាំងអស់ និងមានលក់ក្នុងហាងនានាក្នុងពេលឆាប់ៗនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម