គ្រួសារ Toyota Corolla ទទួលបានការអភិវឌ្ឍថ្មីទៅលើម៉ាស៊ីន និងប្រព័ន្ធសុវត្ថិភាព

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញរថយន្ត Corolla, Corolla Touring និង Corolla Sport ជាមួយការធ្វើឲ្យប្រសើរឡើងនៅថាមពលម៉ាស៊ីន និងប្រព័ន្ធសុវត្ថិភាពសម្រាប់ទីផ្សារប្រទេសជប៉ុន។

សម្រាប់ការការធ្វើឲ្យប្រសើរឡើងចាប់ផ្តើមជាមួយនឹងផ្នែកថាមពលម៉ាស៊ីន ដែលជាសមាសធាតុអគ្គិសនីនៃម៉ូដែលកូនកាត់ hybrid ចំណុះ ១,៨ លីត្រ ត្រូវបានអភិវឌ្ឍន៍ថ្មី មានកម្លាំងខ្លាំងជាងមុន និង ការបង្កើនល្បឿនរលូនជាងមុន នេះបើយោងតាមក្រុមហ៊ុនផលិតរថយន្តជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយការអភិវឌ្ឍន៍នេះត្រូវបានសន្មត់ថាម៉ូដែលដែលបានលក់នៅក្នុងប្រទេសជប៉ុនទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងភាគច្រើនដូចគ្នានឹងទីផ្សារផ្សេងទៀតដែរ។ នៅសហរដ្ឋអាមេរិក ម៉ូដែលកូនកាត់ hybrid បានធ្វើឡើងវិញនៅម៉ូទ័រដែលបង្កើនថាមពល និងដំណើរការជាមួយនឹងអាគុយលីចូម-អ៊ីយ៉ុងថ្មី ដែលត្រូវបានផ្លាស់ប្តូរទីតាំងដើម្បីបង្កើនប្រសិទ្ធភាពដល់រថយន្ត។

បន្ថែមពីនេះ ក្រុមហ៊ុន Toyota បានបញ្ជាក់ថា រថយន្ត Corolla Touring និង Corolla Sport ឥឡូវនេះត្រូវបានបំពាក់ដោយម៉ាស៊ីនថ្មី ចំណុះ ១,៥ លីត្រ និងចំណុះ ២,០ លីត្រ។

ក្រុមហ៊ុន Toyota ក៏បានធ្វើបច្ចុប្បន្នភាពសុវត្ថិភាពផ្សេងៗផងដែរ ដែលមានមុខងារថ្មីត្រូវបានបន្ថែមទៅប្រព័ន្ធ Toyota Safety Sense ដូចជាប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គនៅខាងមុខ, Proactive Driving Assist ដែលប្រមើលមើលហានិភ័យយោងទៅតាមលក្ខខណ្ឌនៃការបើកបរ និងគាំទ្រដល់ការបញ្ជាចង្កូត និងហ្វ្រាំងរបស់អ្នកបើកបរ។ ក្នុងនោះ ក៏ទទួលបានមុខងារគាំទ្រ software update ផងដែរ។

រីឯនៅផ្នែកខាងក្នុងកាប៊ីន Toyota បានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីងជាស្តង់ដារ ប៉ុន្តែអតិថិជនក៏អាចជ្រើសនៅអេក្រង់ទំហំ ១០,៥ អ៊ីញក៏បានដែរ ដែលភ្ជាប់ដោយមុខងារ Apple CarPlay  និង WIFI ជាដើម។

ទាក់ទងនឹងតម្លៃនៅក្នុងប្រទេសជប៉ុនសម្រាប់រថយន្ត Corolla hatchback មានតម្លៃចាប់ពី ១៣ ៧៤០ ដុល្លារ ដល់ ២០ ៧០១ ដុល្លារ, រថយន្ត Corolla Touring មានលក់ចាប់ពី ១៤ ២៩៣ ដុល្លារ ដល់ ២០ ០៤៦ ដុល្លារ និងរថយន្ត Corolla sport មានតម្លៃចាប់ពី ១៥ ១៩០ ដុល្លារ ដល់ ១៩ ៩៥៥ ដុល្លារ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម