ចង់សាកឡាន Tesla ឲ្យពេញ ត្រូវចាយថ្លៃភ្លើងជិត ១ពាន់ដុល្លារ នៅតិចសាស់

ព្យុះទឹកកកដែលបានកើតមានឡើងក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិក បានបន្តផ្ដល់ផលប៉ះពាល់ដល់មនុស្សជាច្រើនរស់នៅក្នុងរដ្ឋមួយនេះ។

ព្យុះទឹកកកនេះបានធ្វើឲ្យតម្រូវការនៃថាមពលអគ្គិសនីមានការកើនឡើងខ្លាំង ដែលធ្វើឲ្យថ្លៃភ្លើងឡើងថ្លៃទៅតាមនោះ។ នេះក៏ដោយសារផែនការទាក់ទងនឹងតម្លៃអគ្គិសនី ដែលបានគិតអត្រាផ្អែកលើតម្រូវការលើទីផ្សារ។ ក្នុងករណីនៅរដ្ឋតិចសាស់ បើផ្អែកតាមការចុះផ្សាយរបស់ NBC News អត្រាតម្លៃអគ្គិសនីបានកើនឡើងដល់ទៅជាង ៩ពាន់ដុល្លារ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង ដែលកើនឡើង ១៧ ៩០០% ធៀបនឹងអត្រាធម្មតាដែលមានត្រឹម ៥០ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការឡើងថ្លៃថាមពលអគ្គិសនីនេះមានន័យថាការប្រើអគ្គិសនីនឹងត្រូវចំណាយថវិកាអស់ច្រើនខុសពីធម្មតា។ នេះមានន័យថាអ្នកប្រើប្រាស់រថយន្តអគ្គិសនីនឹងត្រូវចំណាយថវិកាច្រើនពេលសាកថាមពលម្ដងៗសម្រាប់ការធ្វើដំណើរ។

ចំពោះរថយន្ត Nissan Leaf ដែលអាគុយមានទំហំ ៤០គីឡូវ៉ាត់ម៉ោង ម្ចាស់រថយន្តនឹងត្រូវចំណាយដល់ ៣៦០ដុល្លារដើម្បីសាកថាមព្យពេញ។ ចំណែករថយន្ត Audi e-tron នឹងត្រូវចំណាយ ៨៥៥ដុល្លារ ហើយរថយន្ត Tesla ដែលមានអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោងត្រូវចំណាយអស់ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម