ចចាមអារ៉ាម៖ ឡង់គ្រីស័រ (Toyota Land Cruiser )ជំនាន់ក្រោយ លែងប្រើម៉ាស៊ីន V៨ ទៀតហើយ?

ពាក្យចចាមអារ៉ាម៖ ក្នុងចំណោមហេតុផលដែល តូយ៉ូតា ឡង់គ្រីស័រ គឺជារថយន្ត SUV ដ៏គួរអោយទាក់ទាញសម្រាប់អ្នកបើកបរគឺដោយសារតែជម្រើសម៉ាស៊ីន V៨ (ម៉ាស៊ីន ៨) នេះឯង។ ម៉ាស៊ីនសាំង ៣UR-FE ៥,៧ លីត្រ   កម្លាំង ៣៨០ សេស (២៨៤ គីឡូវ៉ាត់) នៅតែជាជម្រើសតែមួយគត់នៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជារថយន្តដែលមានថាមពលដ៏ខ្លាំងក្លារបស់វា ជាកម្លាំងដែលត្រូវបានគេយកមកប្រើប្រាស់សម្រាប់ស្ថានភាពផ្លូវលំបាក និងការសណ្តោងជាដើម។

ទោះជាយ៉ាងណាវាហាក់ដូចជាការសំរេចចិត្តរបស់រោងចក្រដែលធ្វើការបញ្ឈប់ការផលិតប្រភេទម៉ាស៊ីន V៨ មិនថាសាំង ឬម៉ាស៊ូតជាស្ថាពរ ដើម្បីស្វាគមន៍ប្រភេទ ៣០០ស៊េរី របស់ឡង់គ្រីស័រតែម្តង។ ទោះបីជាមិនបានបញ្ជាក់អះអាងដោយផ្ទាល់ក្តីក៏ព័ត៌មាននេះបានមកពីការសម្ភាសន៍របស់ CarAdvice ជាមួយប្រធានផ្នែករៀបចំផែនការ និងការអភិវឌ្ឍផលិតផលសម្រាប់ក្រុមហ៊ុន តូយ៉ូតា អូស្រ្តាលីលោក Bernard Nadal ។ នៅពេលសួរអំពីពាក្យចចាមអារ៉ាមអំពីការបញ្ឈប់ការផលិតម៉ាស៊ីន V៨ លោក ណាដាបានឆ្លើយថា “អ្នកនឹងឃើញក្រុមហ៊ុនរថយន្តភាគច្រើនប្តូរពីម៉ាស៊ីន V៨ មិនថាសាំង ឬម៉ាស៊ូតជាទូទៅក្នុងការស្វែងរកប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃ និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ជានិន្នាការសកល”។ ដូច្នេះមានពីរចំណុច: ប្រសិទ្ធភាពក្នុងការសន្សំសំចៃ និងការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិច ម៉ាស៊ីននេះអាចមានន័យថាម៉ាស៊ីនទែកប៉ូ (Turbocharged) V៦ ដែលមានកម្លាំងខ្លាំង តែម៉ាស៊ីនតូចជាងមុន ដែលនេះអាចបញ្ជាក់ថាជាការពិតតាមរយៈទស្សនាវដ្តីអូស្ត្រាលី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍នេះផងដែរ បានអោយដឹងថាឡង់គ្រីស័រ ៣00 ស៊េរី នាពេលខាងមុខនេះនឹងមានជម្រើសម៉ាស៊ីន V៦ ទែកប៉ូជាប្រភេទសាំង ឬម៉ាស៊ូត ដែលអាចនឹងដាក់អោយប្រើប្រាស់នៅឆ្នាំ២០២១។ រោងចក្រផលិតក៏អាចនឹងផលិតម៉ាស៊ីន V៦ ហ៊ាយប្រ៊ីតផងដែរនាប៉ុន្មានឆ្នាំបន្ទាប់ទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម