ចិនបញ្ចេញម៉ូតូ Scooter ស៊េរីថ្មី ដែលជាកូនកាត់របស់ Honda ADV150

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូចិន Longjia បានធ្វើការបញ្ចេញនូវម៉ូឌែល XDV 150 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ដែលជាកូនកាត់របស់ Honda ADV150 ។

សម្រាប់ក្រុមហ៊ុន Longjia ធ្លាប់បានផលិតនូវម៉ូដែល XDV ជំនាន់ទី ៣០០ ដែលជាការផលិតឡើងវិញនូវ Honda ADV350 ស្របពេលដែលក្រុមហ៊ុនផលិតម៉ូតូរបស់ចិននេះក៏បានបញ្ចេញនូវ XDV 150 ស៊េរីថ្មី ដែលមានទំហំតូចជាង Honda ADV150 ផងដែរ។

ម៉ូតូ Scooter នេះមានការរចនាទ្បើងកាន់តែកាចជាមួយនឹងការបំពាក់គ្រឿងទំនើបជាច្រើនដូចជាចង្កៀងមុខ-ក្រោយ LED កម្រិតស្តង់ដារខ្ពស់, រន្ធសាក USB ប្រភេទ A ចំនួន ២ តំបន់នៅកុងសូលខាងមុខ និងកន្លែងផ្ទុកនៅក្រោមកៅអី, ប្រព័ន្ធសោរ Smart-Key, អេក្រង់ឌីជីថល TFT ដែលអាចភ្ហាប់ជាមួយទូរស័ព្ទសម្រាប់គ្រប់គ្រងសារ ការហៅទូរសព្ទ និងការជូនដំណឹង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះថាមពលខ្លាំងវិញម៉ូតូ XDV 150 បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Water-Cooled ផលិតកម្លាំង ១៤ សេះ។ ហើយអ្វីដែលពិសេសនោះគឹប្រព័ន្ធហ្វាំ្រង ABS របស់ម៉ូតូនេះកម្រិតស្តង់ដារខ្ពស់របស់ក្រុមហ៊ុនចិន Longjia នឹងជួយការពារលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខជាដើម។

សូមបញ្ជាក់ថាចំពោះតម្លៃនៃម៉ូតូ Longjia XDV 150 ស៊េរីឆ្នាំ ២០២២ មិនទាន់បានប្រកាសចេញជាផ្លូវការនៅទ្បើយទេ។ ក៏ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែលថោកជាង Honda ADV150 បើ​ធៀប​នឹង​តម្លៃ XDV300i ដែល​បាន​ដាក់​លក់​កាល​ពី​ឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម