ចុម! Tesla ឥឡូវមានសេវាបិតស្កុតឡានទៀត

ក្រុមហ៊ុន Tesla បានចាប់ផ្តើមផ្តល់សេវាកម្មបិតស្កុតរថយន្តនៅក្នុងប្រទេសចិន ទំនងជាដំណោះស្រាយមួយ ព្រោះខ្លួនផ្តល់ជម្រើសពណ៌រថយន្តមានកំណត់។

Tesla អះអាងថា សេវាកម្មបិតស្កុតរថយន្តរបស់ខ្លួននឹងចាប់ផ្តើមក្នុងទីក្រុងចំនួន ៥ គឺ Beijing, Shanghai, Guangzhou, Shenzhen និង Suzhou ហើយនឹងពង្រីកទៅទីក្រុងដទៃផ្សេងទៀតនៅពាក់កណ្តាលខែនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា Tesla មិនបានបញ្ជាក់ឡើយថា នឹងផ្តល់ជម្រើសពណ៌ស្កុតប៉ុន្មាន ប៉ុន្តែយើងដឹងហើយថា ការបិតស្កុតនេះគឺមានច្រើនពណ៌ច្រើនជម្រើសមែនទែន។ ជាមួយគ្នានេះដែរ Tesla ក៏មិនបានបង្ហាញតម្លៃនៃការបិតស្កុតរថយន្តមួយគ្រឿងប៉ុន្មានដែរ ប៉ុន្តែការបិតស្កុតដូរពណ៌រថយន្តនៅបរទេស ជាទូទៅត្រូវចំណាយខ្ទង់ពាន់ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម