Acura Integra ឆ្នាំ២០២៣ ចេញតម្លៃលក់ចាប់ពី ៣០ ៨០០ដុល្លារ ឯម៉ូដែល A-Spec លេខដៃថ្លៃជាងបន្តិច

រថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅក្នុងខែមិថុនាខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី ៣០ ៨០០ដុល្លារ។ ដោយឡែក ប្រសិនបើអ្នកចាប់អារម្មណ៍ជាមួយនឹងប្រភេទលេខដៃ Integra A-Spec វិញ នោះត្រូវចាយដល់ទៅ ៣៥ ៨០០ដុល្លារឯណោះ។

រថយន្ត Acura Integra ឆ្នាំ២០២៣ មានបំពាក់ចង្កៀងមុខប្រភេទ JewelEye LED ជាមួយនឹងអំពូល LED daytime running lights ព្រមទាំងដំបូលកញ្ចក់ moonroof និងយ៉ាន់កង់ alloy ១៧អ៊ីញ មកស្តង់ដារតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្តទំហំ ៧អ៊ីញ អាចភ្ជាប់ជាមួយនឹងមុខងារ Android Auto និង Apple CarPlay បាន។ ក្រៅពីនោះ វាក៏មានបំពាក់មកជាមួយនឹងប្រព័ន្ធ Integrated Dynamics System ដែលអ្នកបើកបរអាចជ្រើសរើសដូចជា Comfort, Normal និង Sport សម្រាប់ការបើកបរទៀតផង។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ Acura Integra បំពាក់នូវ AcuraWatch ដោយក្នុងនោះរួមមានទាំងមុខងារ Adaptive Cruise Control, Lane Keeping Assist, Collision Mitigation Braking, Traffic Jam Assist, Traffic Sign Recognition និង Blind Spot Information System with Rear Cross-Traffic Monitoring ផងដែរ។

សូមបញ្ជាក់ថា រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង​ ២០០សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងមួយវិលកង់មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម