Honda បានបញ្ចេញនូវរូបភាព​ Teaser នៃម៉ូតូ retro 125

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវរូបភាព teaser នៃម៉ូតូប្រភេទ Scooter ម៉ូឌែល retro 125 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារក្នុងប្រទេសចិន។

សម្រាប់ការឌីហ្សាញនៃម៉ូតូ Honda retro 125 បានបំពាក់នូវចង្កៀងមុខ LED, ថាស់កង់ ១២ អ៊ីញ, កុងទ័រឌីជីថល ហើយព្រមទាំងមានប្រព័ន្ធហ្វាំ្រង CBS និងសោរតេលេបញ្ជាផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះម៉ាស៊ីនម៉ូតូ Honda retro 125 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំង ទំហំ ១ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១២៥ សេសេ។ យ៉ាងណាមិញចំពោះម៉ូតូ Honda retro 125 ស៊េរីឆ្នាំ២០២២ មិនទាន់បានបង្ហាញអំពីតម្លៃនៅទ្បើយទេ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម