[បរទេស] ក្រុមហ៊ុន Koenigsegg បានធ្វើការបង្ហាញចេញរូបភាព Teaser សម្រាប់ការស្វាគមន៍ឆ្នាំថ្មី ដែលត្រូវបានគេរំពឹងថាជាម៉ូឌែលថ្មីដែលក្រុមហ៊ុនកំពុងធ្វើការលើ។ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តស៊ុយអែតនេះកំពុងផលិតរថយន្ត Jesko និង Regera ហើយនឹងចាប់ផ្តើមផលិតរថយន្ត Gemera បួនកៅអីឆាប់ៗនេះ។
វាច្បាស់ណាស់ថារថយន្តដែលបង្ហាញក្នុងរូបភាព Teaser នេះមិនមែនជារថយន្តដែលបានលើកឡើងនៅខាងលើនោះឡើយ ហើយដោយសារតែរថយន្តនេះត្រូវលាក់ខ្លួន ២០ឆ្នាំ បន្ទាប់ពី Koenigsegg បានចាប់ផ្តើមចែកចាយរថយន្ត CC8S ដល់អតិថិជនជាលើកដំបូង។
សម្រាប់ Teaser នៃរថយន្តថ្មីនេះ វារូបរាងគឺស្រដៀងទៅនឹងម៉ូឌែល CC ផ្សេងៗដែលផលិតដោយ Koenigsegg ប៉ុន្មានឆ្នាំមកនេះ។ ទោះបីជាវាមើលទៅមានចង្កៀងក្រោយ LED ទំនើប ហើយវាក៏មានដំបូលស្រដៀងទៅនឹងម៉ូឌែល CC មុនៗដែរ។
បើយោងទៅតាមគម្រោងរបស់ក្រុមហ៊ុន Koenigsegg វាទំនងនឹងចែលរំលែកនូវបច្ចេកវិទ្យាជាមួយរថយន្ត Gemera ព្រមទាំងបំពាក់នូវម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ៣ស៊ីទ្បាំង ផលិតកម្លាំង ៦០០សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ កម្លាំង ១ ១០០ សេះ ដែលផលិតកម្លាំងសរុប ១ ៧០០ សេះ និងកម្លាំងរមួល ៣ ៥០០ញ៉ូតុនម៉ែត្រ៕