បើនិយាយអំពីរថយន្តប្រភេទ Mini Cooperនរណាៗក៏ស្គាល់ថាវាមានលក្ខណះខ្យូតៗនិងពេញនិយមជិះ ប៉ុន្តែគួរអោយសោកស្តាយ បន្ទាប់ពីបានឃើញព័ត៍មានពីគេហទំព័រយានយន្ត Automotive News រថយន្តម៉ូឌែលមួយប្រភេទរបស់រថយន្ត Mini Cooper គឺរថយន្ត Mini Cooper Convertible ដោយគ្រោងនឹងឈប់ផលិតបន្ត បន្ទាប់ពីបញ្ចប់ការផលិតរបស់ខ្លួនរួចរាល់នា ខែកុម្ភះ ឆ្នាំ២០២៤។
ជាក់ស្តែងការឈប់ផលិតនេះ មិនមែនបណ្តាលមកពីការធ្លាក់ចុះនៃការលក់នោះទេ ប៉ុន្តែក៏ដោយសារ ការផលិតនៃរថយន្តនេះមានតម្រូវការឧបករណ៍ពិសេសៗ នឹងមានភាពស្មុគស្មាញ។
ដោយសារក្តីបារម្ភ ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺឆ្លង និងការធ្លាក់ចុះនៃការលក់នេះ ក្រុមហ៊ុនBMW ដែលជាក្រុមហ៊ុនមេរបស់ Mini កំពុងព្យាយាមកាត់បន្ថយការចំណាយរបស់ខ្លួន ជាក់ស្តែងរថយន្ត Mini Cooper ប្រហែល៤ ០០០គ្រឿងប៉ុណ្ណោះ បានលក់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ដោយមានការថយចុះ ២៥ ភាគរយបើប្រៀបធៀបទៅនឹងការលក់ក្នុងឆ្នាំ២០១៨។