ដឹងថ្ងៃដែលឡាន Alfa Romeo ប្រភេទសាកភ្លើង នឹងបង្ហាញខ្លួនហើយ

នៅពេលដែលក្រុមហ៊ុន Alfa Romeo បានប្រកាសចេញរថយន្តម៉ូដែល Giulia និង Stelvio ស៊េរីឆ្នាំ២០១២ កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនអ៊ីតាលីនេះក៏បានបញ្ជាក់ថា ពួកគេនឹងបញ្ចេញរថយន្តប្រភេទ Plug-in Hybrid ដែលនឹងចាប់ផ្តើមផលិតនៅឆ្នាំនេះ។

ខណៈពេលដែលក្រុមហ៊ុនបាន និងកំពុងតែបិទមាត់យ៉ាងជិតអំពីរថយន្ត SUV សាកភ្លើងនេះ គេហទំព័រ Motor.es បានរាយការណ៍ថា រថយន្ត Alfa Romeo Tonale ប្រភេទ Launch Edition នឹងចេញលក់នៅខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់មកទៀត ម៉ូដែល Tonale ប្រភេទធម្មតា (ស្តង់ដារ) នឹងបង្ហាញខ្លួននៅដើមឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកឲ្យដឹងថា រថយន្ត Alfa Romeo Tonale បានបង្ហាញខ្លួនជាគំរូរថយន្ត នៅក្នុងកម្មវិធី 2019 Geneva Motor Show។

ថ្វីបើក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីជម្រើសម៉ាស៊ីនរបស់វា ប៉ុន្តែរបាយការណ៍អះអាងថា វានឹងប្រើម៉ាស៊ីនដូចរថយន្ត Jeep Renegade គឺ ម៉ាស៊ីនសាំង turbocharged ចំណុះ ១,៣លីត្រ ដំណើរការជាមួយកញ្ចប់អាគុយអគ្គិសនីមួយទំហំ ១១,៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលឲ្យទៅម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៨៧សេះ ហើយអាចរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៤២គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម