ដឹងអត់ថា Lamborghini Urus មានតម្លៃផ្លូវការនៅលើទីផ្សារប្រទេសវៀតណាមប៉ុន្មានម៉ឺនដុល្លារ!

[ទីផ្សារបរទេស] កាលពីចុងខែមីនា កន្លងទៅនេះ បន្ទាប់ពីក្លាយជាអ្នកចែកចាយរថយន្ត Lamborghini ផ្លូវការថ្មីនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន S&S Automotive ទើបតែបានប្រកាសតម្លៃលក់រថយន្ត Lamborghini Urus super SUV ជាមួយតម្លៃចាប់ពី ៥៧២ ០២៧ ដុល្លារ​។ នេះ​ក៏​ជា​លើក​ទី​មួយ​ដែរ​ដែល Lamborghini Urus ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម ខណៈពេលពី​មុន​មាន​រថយន្ត Urus នាំ​ចូល​ពិត​ចំនួន ៤ ម៉ូដែល ប៉ុន្តែ​អ្នក​ចែកចាយ​ចាស់​មិន​បាន​ប្រកាស​តម្លៃ​លក់​ទេ។

សម្រាប់រថយន្ត Lamborghini Urus មានការរចនាដែលរួមបញ្ចូលគ្នារវាង Aventador និង Huracan ក្នុងទម្រង់ជារថយន្តដែលមានកម្ពស់ខ្ពស់ ព្រមទាំងបានប្រើប្រាស់ភាសាការរចនាដ៏រឹងមាំផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងការរចនានៃរថយន្តទំនើប Urus បានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័សពីអ្នកលេងរថយន្តនៅក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ ម៉ូដែលខ្លះអាចត្រូវបានលក់ចេញក្នុងតម្លៃប្រហែល ៩៦០ ៦៥៦ ដុល្លារ ឬច្រើនជាងនេះ ដោយអាស្រ័យលើគ្រឿងបន្ថែម។

រថយន្ត Lamborghini Urus ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ twin-turbo V8 បង្កើតកម្លាំងបាន ៦៥០ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ រថយន្តនេះមានសមត្ថភាពបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមរយៈពេលតែ ៣,៦ វិនាទី និងពី ០-២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ១២,៨ វិនាទី មុនពេលឈានដល់ល្បឿនអតិបរមា ៣០៥ គីឡូម៉ែត្រក្នុងមួយម៉ោង ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម