ដឹង​មួយ​វិនាទី Mercedes-Benz ចំណេញ​លុយ​ប៉ុន្មាន​ទេ?

Mercedes-Benz ក្រុមហ៊ុន​​ផលិត​រថយន្ត​ប្រណីត​របស់​អាល្លឺម៉ង់​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩២៦ អាច​រក​ប្រាក់​ចំណេញ​បាន​ជា​មធ្យម ៣៣៩ ដុល្លារ​ក្នុង​មួយ​វិនាទី។

Mercedes E Class Coupe

នេះ​ស្មើ​នឹង​ជា​មធ្យម​ ២០ ៣១០ ដុល្លារ​ក្នុង​មួយ​នាទី និង​ ១ ២១៨ ៦៥៦ ដុល្លារ​ក្នុង​មួយ​ម៉ោង ហើយ​បើ​គិត ២៤ ម៉ោង ទទួល​បាន​ប្រាក់​ចំណេញ​ ២៩ ២៤៧ ៧៤៣ ដុល្លារ។ នេះ​បើ​ផ្អែក​តាម​ Staveley Head ក្រុមហ៊ុន​ផ្ដល់​ធានា​រ៉ាប់រង​រថយន្ត​​មាន​​មូលដ្ឋាន​នៅ​អង់គ្លេស។

Staveley Head បាន​ពិនិត្យ​មើល​លើ​ហិរញ្ញ​វត្ថុ​របស់​​ម៉ាក​រថយន្ត​ល្បីៗ​ចំនួន ១៤ រួម​មាន Mercedes-Benz។ គេ​បាន​ប្រើ​ប្រាស់​នូវ​លុយ​ចំណេញ​ជា​សកលលោក​ប្រចាំ​ឆ្នាំ​របស់​ Mercedes ប្រចាំ​ឆ្នាំ ២០១៧។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេល​មើល​លើ​ប្រាក់​ចំណូល​វិញ ​ក្នុង​មួយ​ម៉ោង​ជា​មធ្យម Mercedes-Benz រក​បាន​ ១២ ៥៣៥ ២០០ ដុល្លារ និង​ជាង ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ក្រុមហ៊ុន​នេះ​អាច​លក់​រថយន្ត​បាន​ ៥ គ្រឿង​ក្នុង​មួយ​នាទី និង​លក់​បាន ៧ ២០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ៕ ​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម