ក្រុមហ៊ុន FCA ទើបបានបង្ហាញលទ្ធផលលក់ប្រចាំត្រីមាសទី១នៃឆ្នាំ ២០២១ នេះនៅលើទីផ្សារសហរដ្ឋអាមេរិក ដែលសរុបជារួមអាចលក់ចេញបាន ៤៦៩ ៦៥១គ្រឿង មានកំណើន ៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២០។
Jeep គឺជាម៉ាករថយន្តដែលពេញនិយមជាងគេដែលអាចលក់ចេញបាន ១៩៧ ៥៤៥គ្រឿង តាមពីក្រោយដោយម៉ាក Ram លក់បាន ១៦២ ៩២០គ្រឿង និងម៉ាក Dodge លក់បាន ៦៣ ៩៨៨គ្រឿង។ ចំណែកម៉ាក Chrysler លក់បាន ៣៩ ៧៣៧គ្រឿង និងម៉ាក Alfa Romeo លក់បាប ៤ ៦៤៦គ្រឿង ហើយម៉ាក Fait លក់បាន ៨១៥គ្រឿង។
គួរដឹងថារថយន្តរបស់ FCA ដែលលក់ចេញបានតិចជាងគេគឺរថយន្ត Romeo 4C លក់បាន ២៤គ្រឿង, រថយន្ត Fait 500L និង 500X លក់បាន ៦៩គ្រឿង និង ២៦៥គ្រឿង។ ចំណែករថយន្តភីកអាប់ Ram លក់ដាច់បានច្រើនជាងគេគឺបានដល់ទៅ ១៤៨ ៨៣៦គ្រឿង តាមពីក្រោយដោយរថយន្ត Jeep Grand Cherokee លក់បាន ៥៥ ១៩៨គ្រឿង និងរថយន្ត Wrangler លក់បាន ៤៩ ៦៤៦គ្រឿង៕