Ford បានធ្វើការកែប្រែតម្លៃរបស់រថយន្ត SUV អគ្គិសនី Mustang Mach-E ស៊េរីឆ្នាំ ២០២២ ដោយពេលនេះវាមានតម្លៃថ្លៃជាងពេលណាទាំងអស់។
នៅពេលដែលរថយន្ត Mustang Mach-E ស៊េរីឆ្នាំ ២០២២ បានបង្ហាញជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយសម្រាប់តម្លៃ Base ម៉ូដែលមានតម្លៃដូចនឹងម៉ូដែលឆ្នាំ ២០២១ ខណៈម៉ូដែលផ្សេងទៀតមានតម្លៃថោកជាង។ ចាប់ពីថ្ងៃទី៨ ខែធ្នូនេះតទៅតម្លៃបានហក់ឡើងបន្ថែមដល់ ៣,០០០ ដុល្លារ។
សម្រាប់ប្រភេទ Base នៃត្រកូល Mach-E ស៊េរីឆ្នាំ២០២២ ដែលមានតម្លៃពីមុនចាប់ពី ៤២,៨៩៥ ដុល្លារ ប៉ុន្តែឥឡូវឡើងថ្លៃ១,០០០ ដុល្លារ ទៅ ៤៣,៨៩៥ ដុល្លារ ខណៈតម្លៃម៉ូដែល Premium ក៏បានឡើងថ្លៃចំនួន ១,០០០ដុល្លារ ពី ៤៨,១០០ ដុល្លារ ទៅ ៤៩,១០០ ដុល្លារ ។
តម្លៃបានហក់ឡើងបន្ថែមទៀតសម្រាប់ប្រភេទ California Route 1 និង GT បានឡើងថ្លៃដល់ ២,០០០ ដុល្លារដុល្លារ សម្រាប់ម៉ូដែលទាំង ២ប្រភេទនេះ ដោយ ម៉ូដែល Mach-E California Route 1 ឥឡូវនេះមានតម្លៃចាប់ពី ៥២,៧៧៥ ដុល្លារ និង Mach-E GT មានតម្លៃដល់ ៦១,៩៩៥ ដុល្លារ កើនឡើង ២០០០ដុល្លារ។
Ford ក៏បានដំឡើងតម្លៃសម្រាប់កញ្ចប់ GT Performance Package និងថាមពលអាគុយនីមួយៗចំនួន ១០០០ ដុល្លារ។ សម្រាប់តម្លៃទាំងអស់នេះជាតម្លៃមុនកាត់ប្រាក់ជំនួយពីរដ្ឋាភិបាល និងថ្លៃដឹកជញ្ចូនចំនួន ៧,៥០០ ដុល្លារ៕