ឡានអគ្គិសនី Ford Mustang Mach-E ស៊េរីថ្មីចុងក្រោយ ចេញតម្លៃលក់នៅទីផ្សារអូស្ត្រាលីជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅប្រទេសអូស្រ្តាលី បានធ្វើការបញ្ចេញព័ត៌មានលម្អិតអំពីតម្លៃលក់នៃរថយន្តអគ្គិសនី Ford Mustang Mach-E ដែលមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៥៤ ០៩៤ ដុល្លារ សម្រាប់ម៉ូដែល Select, តម្លៃ ៥៧ ៧៨១ ដុល្លារសម្រាប់ម៉ូដែល Premium និង ម៉ូដែល GT មានតម្លៃលក់ ៦៧ ៣៤៨ ដុល្លារ យោងតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន ។

លក្ខណៈពិសេសជាច្រើនមានស្តង់ដារនៅលើ Mustang Mach-E ស៊េរីឆ្នាំ ២០២៣ មានដូចជា ចង្កៀងប្រើប្រាស់ជាប្រភេទ LED ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ  អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៥ អ៉ីញ កាមេរ៉ា ៣៦០ ដឺក្រេ ឧបករណ៍បំពងសំឡេងម៉ាក B&O ១០ ចំនុច កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់បែប Panoramic ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះដំណើរការដោយ៖

  • Mustang Mach-E select ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផ្គូបជាមួយអាគុយទំហំ ៧១ គីឡូវ៉ាត់ម៉ោងជាស្តង់ដារ អាចផលិតកម្លាំងបាន ២៦៦ សេស និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • សម្រាប់ម៉ូដែល Premium ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផ្គូបជាមួយអាគុយទំហំ ៩១ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ២៩០ សេស និងកម្លាំងរមួល ៤៣០  ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • ម៉ូដែល GT ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផ្គូបជាមួយអាគុយទំហំ ៩១ គីឡូវ៉ាត់ម៉ោងជាស្តង់ដារ អាចផលិតកម្លាំងបាន ៤៨០ សេស និងកម្លាំងរមួល ៨៦០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម