[ចំណេះដឹងយានយន្ត] សម្រាប់អ្នកដែលមានការងាររវល់ពុំសូវមានពេលទំនេរ យករថយន្តទៅឲ្យអ្នកជំនាញលាងសម្អាត ហើយមានពេលទំនេរថ្ងៃចុង សប្ដាហ៍ចង់កម្សាន្តអារម្មណ៍លាងរថយន្តនៅផ្ទះដោយខ្លួនឯង ។៣ជំហានដើម្បីលាងសម្អាតរថយន្តរបស់អ្នកឲ្យមានសោភ័ណភាពមានភាពទាក់ទាញពេលធ្វើដំណើរតាមដងផ្លូវ។ អនុវត្តន៍ ៣ដំណាក់នេះនឹងលាងរថយន្តបានយ៉ាងពេញចិត្ត៖
មុនពេលលាង៖ អ្នកគួរជ្រើសរើសទីតាំងសមស្របមួយ និងមិនគួរលាងឡានពេលម៉ាស៊ីនក្ដៅ ឬក្រោមកម្ដៅថ្ងៃខ្លាំង។ សីតុណ្ហភាពខ្ពស់ពេក ធ្វើឲ្យទឹកឆាប់ស្ងួតងាយឡើយដាមទឹកស្អិតជាប់ថ្នាំឡាន និងកញ្ចក់ ពិបាកជួតចេញ ឬអាចជូតមិនបាត់ ដែលពេលខ្លះទាល់តែប្រើម៉ាស៊ីនប៊ូលាទើបបានស្អាត ត្រូវមានប្រដាប់ប្រដាគ្រប់គ្រាន់ដូចជា សាប៊ូ ឧបករណ៍លាងសម្អាតឲ្យបានត្រឹមត្រូវ កន្សែង ធុងសម្រាប់ដាក់ទឹកដោយដាក់ទឹកធម្មតា និងទឹកសាប៊ូផ្សេងពីគ្នា។
ពេលលាងសម្អាត៖ បាញ់ទឹកលើរថយន្តដោយប្រើប្រព័ន្ធទឹកខ្លាំង និងគួរជ្រើសរើសសាប៊ូទឹក ឬហ្វូនដែលជាផលិតផលសម្រាប់លាងសម្អាតរថយន្ត ជាជាងប្រើសាប៊ូម្សៅធម្មតាដែលសម្អាតមិនស្អាត ហើយគ្មានសារធាតុជំនួញឲ្យថ្នាំឡានភ្លឺរលោង។លាងតាមផ្នែក ហើយពីលើចុះក្រោម ដូចជាចាប់ផ្ដើមជូតលាងពីកញ្ជាក់គ្រប់ជ្រុង ដំបូលលើតួម៉ាស៊ីន កម្របខាងក្រោយ ទ្វា ហើយបន្តតាមផ្នែកចំហៀង។ ការលាងពីលើចុះក្រោម គឺដើម្បីឲ្យកម្ទេចធូលីអាចហូរតាមសម្រួលពីលើចុះក្រោម បើបញ្ច្រាសអាចធ្វើឲ្យឆ្កូតថ្នាំឡានលាងសម្អាតតួផ្នែកខាងក្រោម កន្លែងមានស្នឹមច្រេះ។ ចាំបាច់ក្នុងការលាងដោយប្រើអេប៉ុងដើម្បីជក់ជាមួយសាប៊ូ ហើយអាចអូសបានកម្ទេចកំទីធូលីនានា។
ពេលលាងសម្អាតរួច៖ គួរប្រើក្រណាត់ទន់ សម្រាប់ជូតឲ្យស្ងួត ខណៈក្រណាត់ប្រភេទនេះមិនបន្សល់ស្នាមឆ្នូតទឹក ក៏ដូចជាកម្ទេចក្រណាត់ជាប់ឡាន។ បន្ថែមពីនេះដើម្បីរក្សាគុណភាព និងកម្រិតភ្លឺនៃថ្នាំឡានឲ្យនៅតែថ្មីជានិច្ចនោះ ប្រិយមិត្តគួរណាស់តែធ្វើការ ប៊ូលារថយន្តរបស់អ្នកយ៉ាងហោចណាស់ ពីរដងក្នុងមួយឆ្នាំ ខណៈការប៉ូលាម្ដងៗមានតម្លៃប្រមាណ ៤០ ដុល្លារ ឬលើសពីនេះអាស្រ័យលើប្រភេទរថយន្ត ក៏ដូចជាប្រភេទថ្នាំប៊ូលា៕
សូមទស្សនាវីដេអូខាងក្រោម៖