តើប្រព័ន្ធហ្រ្វាំង ABS ជាអ្វី? ដំណើរការយ៉ាងដូចម្តេច? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ABS មកពីពាក្យពេញគឺ Anti-lock Braking System ឬ Anti-slip Braking System។ ប្រព័ន្ធហ្រ្វាំង ABS គឺជាប្រព័ន្ធដែលការពារកុំឲ្យកង់រថយន្តរអិល និងបញ្ឈប់កង់រថយន្តយឺតៗនៅពេលជាន់ហ្រ្វាំង។ ហ្រ្វាំង ABS គឺបានគ្រប់គ្រងដោយម៉ូឌុលកុងត្រូលអេឡិចត្រូនិច (Electronic Control Unit) ។

ផ្នែកនៃប្រព័ន្ធហ្រ្វាំង ABS គឺមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូឌុលកុងត្រូលអេឡិចត្រូនិក (Electronic Control Unit)
  • បណ្តុំកុងត្រូលប្រេងហាដ្រូលិក រួមមាន បូមប្រេងអេឡិចត្រូនិក តួរវ៉ាល់សូលេណយ និងសំណុំកុងត្រូល។
  • Hydraulic Control Group (Electric Hydraulic Pump + Solenoid Valve Body + Control Unit)
  • ទុយោរនិងបំពង់ហាយដ្រូលិក (Hydraulic Pipe and Hoses)
  • សែនស័រល្បឿនកង់រថយន្ត (Wheel Speed Sensor)
  • កុងតាក់ហ្រ្វាំង (Brake Switch (Brake Pedal Sensor))

ការដំណើរការ

ប្រេងហ្រ្វាំងត្រូវបានបំណែននៅពេលជាន់ឈ្នាន់ហ្រ្វាំងសង្កត់ចុះ គឺត្រូវបានបញ្ជូនទៅកាន់ហ្រ្វាំងនៃកង់រថយន្តនីមួយៗដាច់ដោយឡែកៗពីគ្នាដោយបណ្តុំកុងត្រូលប្រេងហាយដ្រូលិក ABS ( Hydraulic Control Group)។ មានច្រកប្រេងចូលចំនួន១ និងបណ្តាញច្រកប្រេងចេញចំនួន៤(សម្រាប់កង់ទាំង៤)នៅតួរវ៉ាល់សូលេណយ(Solenoid Valve Body) នៅលើម៉ូឌុល ABS (ABS Module)។ ម៉ូទ័របូមអេឡិចត្រូនិកនឹងលៃតម្រូវសម្ពាធប្រេងហ្រ្វាំងដោយបង្កើន បន្ថយ ឬរក្សាសម្ពាធប្រេង។

ម៉ូឌុលកុងត្រូលអេឡិចត្រូនិក / បទបញ្ជា ABS គឺត្រួតពិនិត្យមើលល្បឿនកង់រថយន្តដោយទទួលសញ្ញាពីសែនស័រល្បឿនកង់រថយន្ត(Wheel Speed Sensor) នៅលើកង់នីមួយៗរបស់រថយន្ត។ នៅពេលចាប់ហ្រ្វាំងគឺពេលដែលសែនស័រដឹងថាកង់ណាមួយវិលយឺត ឬរអិល(ជាប់) វាជួយកាត់បន្ថយសម្ពាធប្រេងហាយដ្រូលិកដែលបញ្ជូនទៅកង់នោះយ៉ាងជាក់លាក់ និងលឿនបំផុត។ ដូច្នេះវាការពារកុំអោយកង់រអិល ឬជាប់គាំងនៅពេលដែលជាន់ឈ្នាន់ហ្រ្វាំងចុះក្រោម។ នៅពេលដែលជាន់ឈ្នាន់ហ្រ្វាំងរហូតដល់ផុតអស់នោះ វានឹងបញ្ជូនកម្លាំងសម្ពាធប្រេងកាន់តែខ្លាំងនៅកាន់កង់រហូតដល់កម្រិតកង់លេងវិល ឬអូសកង់ ។

ឧទាហរណ៍ កង់រថយន្តខាងស្តាំបានចូលក្នុងទឹក ហើយកង់ខាងឆ្វេងស្ថិតនៅលើដីស្ងួត។ ក្នុងករណីនេះ កម្លាំងកកិតឬផ្ទៃប៉ះដីនៃកង់ខាងស្តាំនិងខាងឆ្វេងគឺ ខុសគ្នា។ ដីសើមឬនៅក្នុងទឹក ធ្វើអោយកង់រអិលកាន់តែស្រួលក្នុងពេលជាន់ហ្រ្វាំង។ សូម្បីតែក្នុងករណីនេះ ប្រព័ន្ធហ្រ្វាំង ABS បញ្ជូនសម្ពាធប្រេងហ្រ្វាំងទៅគឺខុសៗគ្នា ទៅកង់ខាងស្តាំនិងខាងឆ្វេង ដើម្បីការពារការរអិលកង់និងពិបាកក្នុងការគ្រប់គ្រងចង្កូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម