ត្រកូល Bentley Bentayga ថែមម៉ូឌែលថ្មី មានតម្លៃចាប់ពី ២២ម៉ឺនដុល្លារ

ត្រកូល Bentley Bentayga កំពុងពង្រីកខ្សែស្រឡាយរបស់ខ្លួន ជាមួយការបង្ហាញចេញនូវម៉ូឌែលប្រភេទ S ថ្មី ដែលមានរូបរាងកាន់តែស្ព័រ កម្លាំងខ្លាំង និងមានតម្លៃចាប់ពី ២២០ ០០០ដុល្លារ។

រថយន្ត Bentley Bentayga S មានលក្ខណ:ពិសេសនៅផ្នែកខាងក្រៅ ដោយបានលេខខ្លួនបែបស្ព័រ ជាមួយចង្កៀងខាងមុខ, Spoiler ខាងក្រោយធំជាងមុន សម្រាប់ជួយដល់ប្រព័ន្ធ Aerodynamic នៅពេលបើកក្នុងល្បឿនលឿន, ថាសកង់ទំហំ ២២អ៊ីញ ជាមួយជម្រើសពណ៌ ៣ប្រភេទគឺ ទឹកប្រាក់, ខ្មៅរលោង និងសភ្លឺ រួមជាមួយស៊ីម៉ាំងខាងក្រោយថ្មី ដែលផ្តើតលើការ Performance ជាមួយកម្រិតសម្លេងកាន់តែខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ការលេខខ្លួនបែបស្ព័រក៏បន្តដល់ខាងក្នុងការប៊ីនជាមួយ កៅអីប្រភេទស្បែកកាំម្ញី ដែលមានឡូហ្គូប៉ាក់ S រួមជាមួយ ដៃចង្កូត និងចង្កឹះលេខរចនាថ្មី, illuminated Treadplates និងអេក្រង់បង្ហាញថ្មី របស់ Bentayga Speed។

រថយន្ត Bentley Bentayga S ដំណើការដោយម៉ាស៊ីនចំណុះ ៤,០លីត្រ V8 មានកម្លាំង ៥៤២សេះ និងកម្លាំងរមួល ៧៧០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ និងប្រព័ន្ធការបើកបរប៉ុង២។ វាអាចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៤វិនាទី និងមានល្បឿនអតិបរមា ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Bentayga S ក៏បានបំពាក់ជាមួយប្រព័ន្ធទប់លំនឹង Active anti-roll Control System ដែលអាចជួយអោយរថយន្តស្ទុះក្នុងរយៈពេលតិចជាងមួយវិនាទី និងប្រព័ន្ធកម្លាំងបង្វិលជុំក៏ត្រូវបានគេគណនាឡើងវិញ បន្ថែមជាមួយការតម្លើងប្រព័ន្ធបូម Air Suspension ចំនួន ១៥ភាគរយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម