ត្រឹមតែរូបតម្រុយមួយនេះ ដឹងបាត់ទៅហើយថា Toyota Crown ថ្មី មានរូបរាងបែបណា

[ទីផ្សារបរទេស] រូបភាព Teaser ថ្មីមួយពី Toyota ដូចបានបញ្ជាក់​ច្បាស់ៗអំពី​រូបរាងរថយន្ត Crown ជំនាន់ថ្មី ដោយវា​មាន​រូប​រាង​មិន​ខុសពីរូបភាពប៉ាតង់ដែលបានលេចធ្លាយកន្លងមកឡើយ។

រូបភាព Teaser បាន​បង្ហាញពីផ្នែកខាងមុខនៃរថយន្តបន្តិច ប៉ុន្តែវាបានបង្ហើបឲ្យដឹងច្បាស់ពីរចនាបថនៃរថយន្ត​ទាំងមូល ប្រសិនបើ​ក្រឡេកទៅប្រៀបធៀបវាជាមួយនឹងរូបរាងលើប៉ាតង់នៃរថយន្ត។ កាលពីប៉ុន្មានសប្ដាហ៍មុន រូបភាពប៉ាតង់ដែល Toyota បានដាក់​ពាក្យ​ស្នើ​បាន​ប្រទះឃើញលើអនឡាញ ដោយពេលនោះគេមិនច្បាស់ថាជារថយន្ត Crown ឬយ៉ាងណានោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពស្រដៀងគ្នារវាងរូបភាពទាំងនេះ ជាមួយ​ការបញ្ជាក់ពីឡូហ្គោថ្មីសម្រាប់ Toyota Crown បាន​ឲ្យដឹងថារូបភាពប៉ាតង់ដែល​លេច​ធ្លាយពិតជារូបរាងរបស់ Toyota Crown ប្រាកដមែន។ នេះមានន័យថារថយន្ត Crown បានផ្លាស់ប្ដូរ​រូបរាង​ទាំង​ស្រុង​ខុស​ពី​ជំនាន់មុន ដោយប្ដូរពី Sedan មកជាប្រភេទ SUV។

សារព័ត៌មានជប៉ុនរាយការណ៍ថារថយន្ត Crown ថ្មីនឹងប្រើប្រាស់គ្រោងឆ្អឹង TNGA-K ដែល​មាន​ទាំង​ប្រព័ន្ធបើកបរ​ប៉ុងមួយ និង​ប៉ុង​ពីរ រួម​ទាំងមានជម្រើសម៉ាស៊ីន Hybrid ជាមួយអគ្គិសនីសុទ្ធផងដែរ ខណៈដែលដំណឹងដទៃទៀតនឹងត្រូវប្រកាសចេញនៅថ្ងៃទី១៥ ខែកក្កដា​ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម