ត្រឹមត្រីមាសទី១ Rolls-Royce បង្កើតកំណត់ត្រាលក់ខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្ត ១១៦ ឆ្នាំរបស់ពួកគេ

ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ពិតជាមិនបានប៉ះពាល់ដល់អតិថិជនរបស់ក្រុមហ៊ុន Rolls-Royce ក្នុងការជួយអោយយីហោដែលគ្រប់គ្រងដោយ BMW Group ទទួលបានកំណត់ត្រាលក់សរុបនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះឡើយ។

យោងតាមតួលេខផ្លូវការដែលបានបង្ហាញដោយក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ចក្រភពអង់គ្លេសនេះ ពួកគេបានលក់រថយន្ត Rolls-Royce បានចំនួន ១ ៣៨០ គ្រឿង ចាប់ពីថ្ងៃទី ១ ខែមករា ដល់ ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១។ វាបង្ហាញអោយឃើញការកើនឡើង ៦២ ភាគរយ លើសកំណត់ត្រាមុនក្នុងឆ្នាំ ២០១៩ ក្លាយជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្ត ១១៦ ឆ្នាំរបស់ពួកគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Rolls-Royce បានមើលឃើញថាការកើនឡើងនៃតម្រូវការនៅគ្រប់ទីផ្សារទាំងអស់ ដោយមានកំណើនខ្ពស់បំផុតនៅសហរដ្ឋអាមេរិក, ចិន និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រៅពីភាពពេញនិយមរបស់រថយន្ត Ghost ជំនាន់ថ្មី និងរថយន្ត Cullinan វាក៏មានម៉ូឌែលជាច្រើនដូចជា Koa Phantom និង Iridescent Opulence Phantom ។ លើសពីនេះទៀត Phantom Tempus ទាំង ២០ គ្រឿងត្រូវបានដឹកជញ្ជូនទៅម្ចាស់របស់ពួកគេផងដែរ។

នៅក្នុងព័ត៌មានពាក់ព័ន្ធផ្សេងទៀតបានបង្ហាញថាក្រុមហ៊ុនរបស់ខ្លួន BMW លក់រថយន្តបានចំនួន ៥៦០ ៥៤៣ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំនេះកើនឡើង ៣៦,២ ភាគរយ ក្នុងនោះមានរថយន្ត​ម៉ូឌែល M ចំនួន ៣៧ ៨៩៦ លានគ្រឿង កើនឡើង ២១ ភាគរយ ហើយ MINI ក៏បានកើនឡើង ១៦,២ ភាគរយជាមួយនឹងការលក់រថយន្តបានចំនួន ៧៤ ៦៨៣ គ្រឿងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម