ត្រឹមប៉ុន្មាននាទី ឡាន Cadillac CT4-V និង CT5-V Blackwing ត្រូវគេកុម្ម៉ង់អស់បាត់!

រយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីរថយន្ត CT4-V Blackwing និង CT5-V Blackwing ស៊េរីថ្មីបានបង្ហាញខ្លួន ក្រុមហ៊ុន Cadillac ទទួលបានការបញ្ជាទិញទុកមុន ទាំង ៥០០គ្រឿងអស់គ្មានសល់តែម្តង។

យោងតាមក្រុមហ៊ុនរថយន្តអាមេរិកខាងលើនេះបានឲ្យដឹងថា រថយន្ត CT5-V Blackwing គឺលក់ដាច់អស់មុន ត្រឹមពេលមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ គួរឲ្យដឹងថា Cadillac បានកំណត់ចេញលក់វា ២៥០គ្រឿងក្នុងមួយម៉ូដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត CT4-V Blackwing មានតម្លៃចាប់ពី ៥៩ ៩៩០ដុល្លារ បំពាក់ម៉ាស៊ីន twin-turbo V6 មានកម្លាំង ៤៧២សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ។ ចំណែកឯរថយន្ត CT5-V Blackwing វិញ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ V8 មានកម្លាំង ៦៦៨សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ ហើយមានតម្លៃចាប់ពី ៨៤ ៩៩០ដុល្លារ។

ក្រុមហ៊ុន Cadillac នឹងចាប់ផ្តើមដឹករថយន្តឲ្យអតិថិជននៅក្នុងពេលប៉ុន្មានខែខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម