ត្រៀមៗ! ម៉ូដែលថ្មីស្រឡាងរបស់ Toyota នឹងបង្ហាញខ្លួននៅស្អែកនេះហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្តម៉ូដេលថ្មីស្រឡាងដែលមានឈ្មោះថា Urban Cruiser Taisor ប្រភេទ Crossover នឹងគ្រោងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ជាមួយតម្លៃលក់រំពឹងចាប់ពី ១០ ១១៥ ដុល្លារឡើងទៅប៉ុណ្ណោះ ។

តាមរូបភាព Teaser បានបង្ហាញនេះ ម៉ូដែលថ្មីនេះ មានរូបរាងស្រដៀងគ្នាទៅនឹងម៉ូដែល Toyota Yaris Cross ដោយនៅផ្នែកខាងមុខមានប៉ាណាជាងជាសំបុកឃ្មុំមួយផ្ទាំងធំ អបសងខាងដោយសណុំចង្កៀងមុខរចនាជ ២ឆ្នូត និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងផ្នែកខាងក្នុង ផ្នែកថាមពលម៉ាស៊ីន ក្រុមហ៊ុន Toyota មិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម