ចិននឹងឈប់ឲ្យក្រុមហ៊ុនផលិតរថយន្តបរទេសចូលមកបណ្តាក់ទុនរួមគ្នា ៧០/៣០ ដូចមុន

[បរទេស] ប្រទេសចិននឹងធ្វើការអនុញ្ញាតអោយក្រុមហ៊ុនផលិតរថយន្តបរទេសមានកម្មសិទ្ធទាំងស្រុងក្នុងប្រទេសចិនចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ដោយការផ្លាស់ប្តូរនេះត្រូវបានប្រកាសនៅក្នុងឯកសារដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ។

ចាប់តាំងពីឆ្នាំ ១៩៩៤ ក្រុមហ៊ុនបរទេសដែលពាក់ព័ន្ធនឹងឧស្សាហកម្មរថយន្តត្រូវបានតម្រូវឱ្យចូលទៅក្នុងទីផ្សារប្រទេសចិនជាដៃគូបណ្តាក់ទុនរួមគ្នា ៥០/៥០ ជាមួយក្រុមហ៊ុនក្នុងស្រុក។ ក្នុងឆ្នាំ ២០១៨ រដ្ឋាភិបាលចិនបានបន្ធូរបន្ថយអត្រាកម្មសិទ្ធិអតិបរមាដល់ ៧០% ដែលជំរុញឱ្យ BMW កាន់កាប់ភាគហ៊ុនរបស់ខ្លួនច្រើននៅក្នុងដៃគូ នៅក្នុងការបណ្តាក់ទុនរួមគ្នារវាង Brilliance Auto Group ក្នុងនោះផងដែរ Tesla ក៏ដំណើរការរោងចក្រដែលគ្រប់គ្រងទាំងស្រុងនៅក្នុងប្រទេសចិនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចដែលបានកត់សម្គាល់ដោយទស្សនាវដ្ដី Forbes ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្ត ដូចជា Volkswagen, Ford, GM, និង Mercedes-Benz បញ្ចប់ការចូលរួមបណ្តាក់ទុនរួមគ្នារបស់ពួកគេ និងកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនផលិតរថយន្តថ្មីៗដូចជា Rivian និង Lucid ចូលមកកាន់ទីផ្សារប្រទេសចិន។

គម្រោងការបណ្តាក់ទុនរួមគ្នាបែបនេះត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យម៉ាកយីហោក្នុងស្រុករក្សាប្រាក់ចំណេញ និងបច្ចេកវិទ្យាកាន់តែច្រើននៅក្នុងប្រទេស។ លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំង ៥នៅក្នុងប្រទេសចិនរួមមាន SAIC, FAW, BAIC, Dongfeng និង Shangan សុទ្ធតែជាកម្មសិទ្ធិរបស់រដ្ឋ។

ដំណឹងនេះកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុន Daimler និង BYD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនលើក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា DENZA របស់ពួកគេដែលនឹងឃើញក្រុមហ៊ុន Daimler កាត់បន្ថយភាគហ៊ុនរបស់ខ្លួនមកត្រឹម ១០% ខណៈដែល BYD នឹងកាន់កាប់ ៩០% ដែលនៅសល់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម