ទីបំផុតដឹងលទ្ធផលម៉ាករថយន្តដែលមានតម្លៃជាងគេលើលោកប្រចាំ ២០២១

ក្រុមហ៊ុន Brand Finance ទើបចេញផ្សាយរបាយការណ៍ថ្មីដែលនិយាយអំពីម៉ាកក្រុមហ៊ុនមានតម្លៃជាងគេក្នុងលោកប្រចាំឆ្នាំ ២០២១ ដោយក្នុងនោះឃើញមានវត្តមានម៉ាករថយន្តជាច្រើនផងដែរ។

បើផ្អែកតាមទិន្នន័យរបស់ Brand Finance បានបង្ហាញថា Toyota គឺជាម៉ាករថយន្តមានតម្លៃជាងគេក្នុងលោកលំដាប់ទី១ ប្រចាំឆ្នាំ ២០២១ ជាមួយតម្លៃស្មើនឹង ៥៩,៥ពាន់លានដុល្លារ ដែលអាចទាញទម្លាក់ Mercedes-Benz ពីតំណែងកំពូលឆ្នាំមុនបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz បានធ្លាក់មកចំណាត់ថ្នាក់លេខ២ ជាមួយម៉ាកសញ្ញាដែលមានតម្លៃ ៥៨,២ពាន់លានដុល្លារ។ បន្ទាប់ពី Mercedes-Benz គឺតាមពីក្រោយដោយម៉ាករថយន្តអាល្លឺម៉ង់ចំនួនបីទៀតរួមមាន Volkswagen តម្លៃ ៤៧ពាន់លានដុល្លារ, BMW តម្លៃ ៤០,៤ពាន់លានដុល្លារ និង Porsche តម្លៃ ៣៤,៣ពាន់លានដុល្លារ។

ចំណាត់ថ្នាក់លេខ៦គឺបានទៅលើ Tesla ដែលបានកើនឡើងពីចំណាត់ថ្នាក់លេខ១២កាលពីឆ្នាំមុន ជាការហក់លោតដ៏ខ្ពស់មួយសម្រាប់ Tesla ដែលម៉ាករថយន្តមួយនេះមានតម្លៃ ៣១,៩ពាន់លានដុល្លារ។ កាលពីឆ្នាំមុនម៉ាកសញ្ញា Tesla គឺមានតម្លៃ ១២,៤ពាន់លានដុល្លារ ដែលបង្ហាញថា Tesla មានការកើនឡើងតម្លៃខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម