ទីបំផុត! រថយន្ត Honda Civic Hatchback ឆ្នាំ២០២២ បង្ហាញរូបរាងជាផ្លូវការហើយ

  • ស្វែងរកព័ត៌មានដ៏សំបូរបែបនៅទីនេះ https://bit.ly/3gxTePc

ក្រុមហ៊ុន Honda បានធ្វើការបង្ហាញចេញនូវរូបរាងរថយន្ត Honda Civic Hatchback ឆ្នាំ ២០២២ ជាផ្លូវការ បន្ទាប់ពីបញេ្ចញរថយន្ត Sedan កាលពីពេលកន្លងទៅ ។

Honda Civic Hatchback ឆ្នាំ២០២២ ទទួលបានការឌីស្សាញថ្មីឡើងវិញពីរថយន្ត Sedan ជាមួយចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតនៃរថយន្ត Civic Hatchback នេះ គឺផ្នែកខាងក្រោយបានបំពាក់ចង្កៀងខាងក្រោយថ្មីភ្ជាប់ជាមួយអំពូលជាខ្សែបន្ទាត់ប្រភេទ LED រួមជាមួយ Spoiler ខាងលើ។ បើប្រៀបធៀបជាមួយប្រភេទ Sedan វាមានប្រវែងខ្លីជាងចំនួន ១២៤មីលីម៉ែត្រ និងអាចផ្ទុកឥវ៉ាន់បាន ៦៩៤លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្នុងបានបំពាក់ជាមួយកុងទ័រ LCD បង្ហាញព័ត៌មានទំហំ ៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto។ បន្ថែមពីនេះ សម្រាប់ប្រភេទខ្ពស់បំផុត(High-end Version) នឹងបំពាក់ជាមួយ កុងទ័រ LCD បង្ហាញព័ត៌មានទំហំ ១០,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៩អ៊ីញ និងចង្កឹះលេខដៃ(Paddle Shift)។

សម្រាប់រថយន្ត Honda Civic Hatchback ២០២០ ផ្តល់នូវជម្រើស ៤ម៉ូឌែលគឺ LX, Sport, EX-L និង Sport Touring ។ និងជម្រើសម៉ាស៊ីន ២ជម្រើសគឺ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ និងកម្លាំងរមួល ១៨៧ញ៉ូតុនម៉ែត្រ។ និងជម្រើស ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ។ ភ្ជាប់ជាមួយប្រអប់លេខដៃ ឬ CVT ចំនួន ៦វគ្គ ។

យ៉ាងណាមិញ រថយន្ត Honda Civic Hatchback ២០២០ នឹងត្រូវផលិតនៅរោងចក្រ Greensburg  និង Indiana សហរដ្ឋអាមេរិច និងចេញលក់នៅលើទីផ្សារក្នុងខែកញ្ញា ជាមួយតម្លៃរំពឹងទុកចាប់ពី ២២ ៦៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម