ទីបំផុត! Tata Altroz ​​Racer ស៊េរីឆ្នាំ២០២៤ បង្ហាញខ្លួនជាផ្លូវការក្នុងស្រុកកំណើតហើយ

[ទីផ្សារបរទេស] ទីបំផុត ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា Tata Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Tata Altroz ​​Racer ស៊េរីថ្មីឆ្នាំ២០២៤ មាន ៣ជម្រើសគឺ​ R1, R2 និង R3 ក្នុងទីផ្សារប្រទេសខ្លួន។

រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១១៨ សេះ និងកម្លាំងរមួល ១៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅមានរូបរាងបែបស្ព័រដោយ​មាន​ជម្រើសតួខ្លួន​បី​ពណ៌​គឺ Pure Grey, Avenue White និង Atomic Orange និងមានបំពាក់ប៉ាណាខាងមុខរចនាថ្មី ចង្កៀងមុខ-ក្រោយ ប្រភេទ LED នឹងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៦អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៤ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចកន្លែងសាកថ្មឥតប្រើខ្សែ, កៅអីខ្យល់, សម្ភារៈធ្វើពីស្បែក និងមុខងារសុវត្ថិភាពមួយចំនួនដូចជា ABS, ESC, មុខងារបញ្ជាសម្លេងបើកដំបូល, ពោងសុវត្ថិភាពចំនួន ៦ចំនុច ព្រមទាំងកាមេរ៉ា ៣៦០ដឹក្រេ ជាស្តង់ដារផងដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម