ទីផ្សារឡានអាមេរិកមានកំណើនរហូតដល់ ១១០% កាលពីខែមេសា

ក្រឡេកទៅកាលពីខែមេសាឆ្នាំ២០២០គឺជាពេលដែលថ្នាក់ដឹកនាំក្រុមហ៊ុនរថយន្តធំៗមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហានៃការរាលដាលជំងឺកូវីដ១៩។ ប៉ុន្តែសម្រាប់ខែមេសាឆ្នាំ២០២១ គ្រប់យ៉ាងហាក់បានកែប្រែមកជាល្អប្រសើរដូចដើមវិញ។

បើតាមការចុះផ្សាយរបស់ Automative News បានឲ្យដឹងថាឧស្សាហកម្មយានយន្តទាំងមូលនៅសហរដ្ឋអាមេរិកមានកំណើនរហូតដល់ ១១០% នៅខែមេសាឆ្នាំ២០២១ បើធៀបនឹងខែមេសាឆ្នាំ២០២០។ កាលពីខែមេសា ក្រុមហ៊ុន Toyota តែឯងអាចបញ្ចេញលក់រថយន្តបាន ២៣៩ ៣១១គ្រឿង ដែលមានកំណើន ១៨៣%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកក្រុមហ៊ុន Ford មានកំណើន ៦៥% ដោយសារការកើនឡើងតម្រូវការចំពោះរថយន្ត SUV ហើយការលក់រថយន្តភីកអាប់របស់ក្រុមហ៊ុននេះក៏មានកំណើន ៤៨% ផងដែរ។ Honda ឯណោះមានកំណើនលក់ ១៧១%, ម៉ាក Subaru មានកំណើន ១០១% ហើយម៉ាក Hyundai មានកំណើន ១៤៦% និងម៉ាក Kia មានកំណើន ១២១%។

ដោយឡែកម៉ាក Genesis ដែលជាម៉ាកមួយស្ថិតក្រោមសម្ព័ន្ធរបស់ Hyundai ឃើញមានកំណើនចំនួនលក់រហូតដល់ ៣០៩% កាលពីខែមេសា ដោយសារការកើនឡើងនូវតម្រូវការសម្រាប់រថយន្ត GV80 ដែលជារថយន្ត SUV៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម