ទើបទិញរថយន្តថ្មីៗ! នេះគឺជាគន្លឹះសម្រាប់ការថែទាំ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រថយន្តថ្មីសន្លាងប្រៀបបីដូចជាកូនសំណព្វចិត្តមួយ ដែលតម្រូវឲ្យយល់ដឹងច្រើនអំពីតំហែទាំគ្រប់ផ្នែកដើម្បីរក្សារថយន្តឲ្យនៅតែថ្មី និងមានថាមពលខ្លាំងក្លា។ ពិតប្រាកដណាស់ ការយកចិត្តទុក ដាក់ក្នុងការថែរក្សារថយន្តអាចជួយបង្កើនអាយុកាលឲ្យប្រើប្រាស់បានយូរអង្វែង រួមទាំងកាត់បន្ថយការជួសជុលដែលត្រូវចំណាយប្រាក់ច្រើនផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រថែទាំ សម្រាប់អ្នកប្រើប្រាស់រថយន្តថ្មី។

. បើកបរតាមកម្រិត៖ សម្រាប់ការប្រើប្រាស់រថយន្តថ្មីដំបូង អ្នកមិនគួរបើកបររយៈពេលយូរពេកឬបង្ខំម៉ាស៊ីនឲ្យដំណើរការខ្លាំងពេកនោះទេ ពីព្រោះវាអាចកាត់បន្ថយអាយុកាលរបស់ម៉ាស៊ីន ឬថាមពលម៉ាស៊ីនឆាប់ចុះខ្សោយទៅថ្ងៃមុខ។ គួរបើកបរតាមសម្រួល និងធ្វើដំណើរម្តងៗក្នុងរយៈពេលខ្លីសមល្មម។
. ចាក់សាំងល្អ៖ ជ្រើសរើសការចាក់ប្រេងសាំងនៅស្ថានីយ៍ប្រេងឥន្ធនៈណាមួយដែលនាំចូលប្រេងសាំងមានគុណភាពខ្ពស់ជាងគេ និងមិនគួរទម្លាប់ចាក់សាំងនៅពេលកម្រិតសាំងក្នុងធុង ជិតអស់។
. ចតនៅកន្លែងម្លប់៖ តែងតែចតរថយន្តនៅកន្លែងដែលគ្មានពន្លឺថ្ងៃដើម្បីបន្ថែមអាយុកាលរថយន្ត ក៏ដូចជារក្សាពណ៌ទឹកថ្នាំរថយន្តឲ្យនៅភ្លឺរលោងផងដែរ។
. សម្អាតផ្នែកខាងក្នុងជាប្រចាំ៖ ក្រៅពីសម្អាតផ្នែកខាងក្រៅ ត្រូវសម្អាតផ្នែកខាងក្នុងឲ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសកុំភ្លេចដាក់ក្រណាត់ទ្រាប់ការពារនៅលើតាប់ឡូដើម្បីការពារ ពីពន្លឺថ្ងៃ។
. ថែរក្សាសម្ភារៈពាសស្បែក៖ ប្រសិនបើរថយន្តមានស្រោមកៅអីធ្វើពីស្បែក និងសម្ភារៈបំពាក់ផ្សេងៗទៀតពាសដោយស្បែក គួរទិញផលិតផលទឹកជូតសម្រាប់ស្បែក និងប្រើប្រាស់ជា ប្រចាំដើម្បីការពារភាពស្ងួត និងប្រេះ ព្រមទាំងធ្វើឲ្យស្បែកទាំងនោះនៅតែទន់ និងរក្សាពណ៌បានយូរ។
.​ ការពារពណ៌ថ្នាំឡាន៖ នៅពេលលាងសម្អាតរថយន្ត ត្រូវប្រាកដថាបានប្រើ Wax ខាត់ថ្នាំរថយន្តនៅចុងក្រោយគេ។ ការខាត់ថ្នាំរថយន្តមិនត្រឹមតែផ្តល់នូវភាពភ្លឺរលោងប៉ុណ្ណោះទេ តែថែមទាំងការពារថ្នាំរថយន្តពីពន្លឺថ្ងៃផងដែរ។
. ជួសជុលស្នាមប្រេះកញ្ចក់មុខ៖ ប្រសិនបើកញ្ចក់ខាងមុខមានស្នាមប្រេះ ត្រូវប្រញាប់យកទៅឲ្យជាងជំនាញជួសជុល និងធ្វើការជួសជុលឲ្យបានត្រឹមត្រូវបំផុត។ ការជួសជុលមិនបានត្រឹម ត្រូវធ្វើឲ្យស្នាមប្រេះរាលដាលបន្តិចម្តងៗ យូរៗទៅរីកកាន់តែធំរហូតត្រូវផ្លាស់ប្តូរថ្មី។
. មានក្រណាត់ចាស់៖ រាល់ការដឹកឥវ៉ាន់ មិនថាដាក់លើដំបូល ខាងក្នុង ឬក្នុងគូទឡានអ្នកត្រូវដាក់ក្រណាត់ទ្រាប់ដើម្បីការពារភាពកខ្វក់ និងការខូចខាតផ្សេងៗដូចជាកកិតខូចថ្នាំឡានឬ រហែកស្បែកពូកជាដើម។
. លាងរថយន្តនារដូវភ្លៀង៖ ត្រូវលាងសម្អាតរថយន្តឲ្យបានញឹកញាប់នៅរដូវភ្លៀង និងក្រោយពេលបើកបរកាត់កន្លែងកខ្វក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១០. ឧស្សាហ៍ឆែកគម្របវ៉ាល់កង់៖ សម្ពាធខ្យល់ក្នុងកង់រថយន្តគឺមានសារៈសំខាន់បំផុត ប្រសិនបើធូរអាចបណ្តាលឲ្យរថយន្តស៊ីសាំង ឆាប់សឹកសំបកកង់ និងងាយប្រឈមគ្រោះថ្នាក់ ចរាចរណ៍។ ដូចនេះត្រូវប្រាកដថាវ៉ាល់កង់រថយន្តត្រូវបានមូរបិទជិតទាំងអស់គ្រប់ពេលវេលា។
១១. ឆ្លាស់កង់៖ ប្រសិនបើរថយន្តរបស់អ្នកអាចឆ្លាស់កង់គ្នាទៅវិញទៅមកបាន អ្នកគួរកំណត់ពេលឆ្លាស់ឲ្យបានត្រឹមត្រូវដោយតម្រូវទៅតាមស្ថានភាពជាក់ស្តែង។ ជាទូទៅកង់ទាំងបួន សឹកមិនស្មើគ្នានោះទេ ដូចនេះអ្នកអាចឆ្លាស់កង់មុខមកកង់ក្រោយ កង់ក្រោយមកកង់មុខ ពីឆ្វេងទៅស្តាំ និងពីស្តាំទៅឆ្វេង ឬខ្វែងគ្នាជាដើម។
១២. ប្រើប្រាស់សម្ពាធខ្យល់កង់ឲ្យបានត្រឹមត្រូវ៖ គួរឧស្សាហ៍ឆែកមើលសម្ពាធខ្យល់កង់ឲ្យបានទៀងទាត់ និងបូមខ្យល់កង់ប្រើប្រាស់ឲ្យត្រូវទៅនឹងស្ថានភាពបើកបរក៏ដូចជាអាកាសធាតុ។
១៣. ឆែកសំណើមក្នុងកង់ឡាន៖ នៅពេលបូមខ្យល់កង់ ប្រសិនបើអ្នកសង្កេតឃើញមានសំណើមឬទឹកហូរពីម៉ាស៊ីនបូមច្រើន គួរប្រញាប់យកទៅឲ្យយានដ្ឋានត្រួតពិនិត្យ។ ករណីសំណើម កើតឡើងច្រើននៅក្នុងកង់ឡានអាចបង្កទៅជាបញ្ហាខូចខាតកង់ពីខាងក្នុង។
១៤. សម្អាតកង់ឡាន៖ កង់ឡានតែងប្រឡាក់ដី ទឹក និងភាពកខ្វក់។ ដូចនេះនៅពេលលាងរថយន្ត ត្រូវដុសសម្អាតកង់ឲ្យបានស្អាត។
១៥. តម្រង់កង់៖ ករណីកង់រថយន្តវៀចអាចធ្វើឲ្យការបើកបររ៉េចង្កូត និងកង់រថយន្តឆាប់សឹក។ គួរឲ្យអ្នកជំនាញឆែក និងតម្រង់កង់ឲ្យស្មើគ្នានៅពេលយករថយន្តទៅត្រួតពិនិត្យម្តងម្កាល។
១៦. ឆែកប្រេងម៉ាស៊ីនជាប្រចាំ៖ បើទោះអ្នកបានប្តូរប្រេងម៉ាស៊ីនថ្មីតាមពេលកំណត់ ប៉ុន្តែចាំបាច់បំផុតអ្នកត្រូវឧស្សាហ៍ឆែកមើលកម្រិតប្រេងឲ្យបានត្រឹមត្រូវ។ ករណីប្រេងម៉ាស៊ីនស្រកនៅ កម្រិតទាបឬឡើងកខ្វក់ អាចបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់ប្រព័ន្ធដំណើរការម៉ាស៊ីនរថយន្ត។
១៧. ផ្លាស់ប្តូរផ្នែកសំខាន់ផ្សេងទៀត៖ ត្រូវផ្លាស់ប្តូរតម្រងទាំងអស់លើរថយន្តឲ្យបានទៀងទាត់ ពីព្រោះវាពិតជាសំខាន់បំផុតសម្រាប់ជំនួយដល់ថាមពលម៉ាស៊ីន។ លើសពីនេះត្រូវឆែកមើល ប្រេងហ្វ្រាំង ប្រេងប្រអប់លេខ ប្រេងចង្កូត និងប្រេងផ្នែកផ្សេងៗទៀតដែលត្រូវចាក់បន្ថែម។
១៨. ឆែកប៊ូហ្ស៊ី៖ ប៊ូហ្ស៊ីគឺចាំបាច់ត្រូវឆែកនៅរាល់ពេលប្តូរប្រេងម៉ាស៊ីនបានពីរដងដើម្បីប្រាកដថាគ្មានភាពកខ្វក់ និងត្រូវផ្លាស់ប្តូរថ្មីប្រសិនបើខូចខាត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម