ទៀតហើយ! Telsa កាត់បន្ថយតម្លៃរថយន្តរបស់ខ្លួនម្តងទៀតដល់ទៅ ៥ពាន់ដុល្លារ

[បរទេស] យោងតាមគេហទំព័រ ​​Reuters បានឲ្យដឹងថា តម្លៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla នៅសហរដ្ឋអាមេរិកទើបតែបានធ្លាក់ចុះ ២-៦% បន្ថែមទៀត ជាហេតុធ្វើឲ្យក្រុមហ៊ុន Tesla បានធ្វើការកាត់បន្ថយតម្លៃសម្រាប់អតិថិជនអាមេរិកនៅពេលទិញរថយន្តអគ្គិសនីទៅលើ ៖

  • Tesla Model 3 បញ្ចុះតម្លៃ ១ ០០០ ដុល្លារ
  • Tesla Model Y បញ្ចុះតម្លៃ ២ ០០០ ដុល្លារ
  • Tesla Model S និង Model X បញ្ចុះតម្លៃ ៥ ០០០ ដុល្លារ

គួរឲ្យដឹងថា សម្រាប់ការបញ្ចុះតម្លៃនេះជាលើកទី ៥ ចាប់តាំងពីដើមឆ្នាំនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla បានកើតឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden រៀបចំដាក់ស្តង់ដារតឹងរ៉ឹងដើម្បីកំណត់ទំហំនៃក្រុមរថយន្តអគ្គិសនីដែលកំពុងលក់ ជាមួយការលើកទឹកចិត្តពន្ធពេញលេញដែលមានតម្លៃ ៧ ៥០០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Tesla ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក Elon Musk បានបញ្ចប់ការបញ្ជាទិញចំនួន ៤២៣ ០០០ នៅក្នុងត្រីមាសទីមួយ។ ការលក់របស់ក្រុមហ៊ុន Tesla ក្នុងពេល ៣ ខែដំបូងនៃឆ្នាំនេះបានកើនឡើងត្រឹមតែ ៤% បើប្រៀបធៀបទៅនឹងត្រីមាសទី ៤ ឆ្នាំ ២០២២ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអគ្គិសនីនេះបានចាប់ផ្តើមកម្មវិធីបញ្ចុះតម្លៃជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក ប្រទេសចិន និងទីផ្សារជាច្រើនទៀតដើម្បីជំរុញតម្រូវការ។

លើសពីនេះ ក៏ត្រូវបានគេដឹងថាតម្លៃស្តង់ដារលក់របស់ Model 3 នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះសរុបចំនួន ១១% ចាប់តាំងពីដើមឆ្នាំមក ខណះ Model Y គឺធ្លាក់ចុះ ២០% ។ ក្នុងនោះ អ្នកវិភាគមួយចំនួនបានព្រមានថា ការកាត់បន្ថយតម្លៃជាលើកទី ៥  នៅក្នុងត្រីមាសទីមួយតែមួយនឹងធ្វើឲ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla មានហានិភ័យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម