រាត្រីថ្ងៃ ២៧ វិច្ឆិកា ២០២១ ក្រុមហ៊ុនរថយន្ត Chevrolet បានផ្តល់ភាពភ្ញាក់ផ្អើលតាមបណ្តាញសង្គម ជាមួយការបង្ហាញវត្តមានថ្មីនៃកំពូលរថយន្ត SUV ខ្នាតកណ្តាលម៉ូឌែល Equinox សេរីថ្មី នឹងចូលខ្លួនមកចាក់បំពេញបេះដូងអតិថិជនក្នុងទីផ្សារកម្ពុជា ជាមួយតម្លៃ ៦៧ ០០០ដុល្លារ។
Chevrolet ជាម៉ាកយីហោមានអាយុកាលជាងមួយរយឆ្នាំមកហើយដែលម៉ាកញីហោរនេះស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអាមេរិក General Motor (GM) ខណៈគ្រប់រថយន្តរបស់ Chevrolet ដែលមានលក់នៅកម្ពុជា គឺដំឡើង និងនាំចូលផ្ទាល់ពីសហរដ្ឋអាមេរិក។
ងាកមករថយន្ត Equinox វាបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៥ នឹងតែងតែទទួលបានការគាំទ្រពីអតិថិជនជុំវិញពិភពលោក ហើយនៅពេលនេះជាមួយរូបរាងថ្មី និងបច្ចេកវិទ្យាកាន់តែទំនើប រថយន្ត Equinox សេរីឆ្នាំ ២០២២ ត្រូវបានគេហៅឈ្មោះថាជា The All-New Equinox ។
The All-New Equinox បានប្តូររូបរាងទាំងស្រុង ឲ្យកាន់តែទាន់សម័យ ទំនើប បើកបរប្រកបដោយផាសុកភាព មានបំពាក់មុខងារសុវត្ថិភាពខ្ពស់ សក្តិសមសម្រាប់អតិថិជនអាចប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវ និងមានភាពសន្សំសំចៃប្រេងឥន្ទនៈច្រើន ដោយការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំងចន្លោះ ៧ ទៅ ៧,៥ លីត្រ។
ផ្នែកខាងមុខរចនាភ្ជាប់មកជាមួយប៉ាណាភ្លោះ ដែលជាអត្តសញ្ញាណរបស់ Chevrolet និងអំពូល LED DRL (Daytime Running Light) សម្រាប់បំភ្លឺនៅពេលថ្ងៃ និងជួយលើកសម្រស់រថយន្តកាន់តែស៊ីវិល័យ បូករួមនឹងចង្កៀងមុខប្រើអំពូលគជ់ ចាំងជះពន្លឺ ភ្លឺច្បាស់ ហើយប្រតិបត្តិការ បិទ បើកដោយស្វ័យប្រវត្តិ។ រាងទាំងមូលរចនា ឈរលើបរិបទ Aerodynamic ដែលរត់ជ្រែកខ្យល់បានល្អ ជួយរក្សាលំនឹងរថយន្តនៅពេលបើកបរ សន្សំសម្ចៃប្រេងឥន្ទនៈ និងខ្យល់អាចចូលជួយកាត់បន្ថយកម្តៅក្នុងម៉ាស៊ីនបានយ៉ាងមានប្រសិទ្ធភាព ដែលធ្វើឲ្យអាយុកាលម៉ាស៊ីនរថយន្តកាន់តែយូរអង្វែង។
ទ្វាផ្នែកខាងក្រោយអាចបើកបានច្រើនជម្រើស ដូចជាចុចប៊ូតុងនៅរថយន្ត លើសោរ ឬគ្រាន់តែមានសោរនៅជិត ហើយក្រវៀសជើង តែប៉ុណ្ណោះ។ ផ្នែកខាងក្រោយមានបំពាក់កាមេរ៉ា ដែលដែលខ្សែបន្ទាត់បង្ហាញទិស ងាករេតាមចង្កូត និងសេនសឺក្រោយ ៤ គ្រាប់ សេនសឺមុខ ៦ គ្រាប់ សម្រួលដល់ការចូលចត។
- ប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ និងអាចប្រើជាលេខដៃ ៦ វគ្គ
- ម៉ាស៊ីន ១.៥លីត្រ ៤ ស៊ីឡាំងទាក់បូ ( Turbo) ១៧០ សេះ កម្លាំងរមួល ២៧៥nm (ញ៉ូតុនម៉ែត្រ)
- ប្រព័ន្ធអូសកង់ទាំង ៤ (AWD = All Wheel Drive) អាចប្រើជាទម្រង់ប៉ុង១ ដើម្បីសន្សំឥន្ទនៈ និងប៉ុង២ សម្រាប់ការបើកបរផ្លូវលំបាក ការពារការជាប់ផុង។
ខាងក្នុងទូលាយ បើកបរប្រកបដោយផាសុកភាព និងអារម្មណ៍ធូស្រាលជាមួយចង្កូតអេឡិចត្រូនិច ងាយស្រួលបត់បែន កៅអីស្បែក មានមុខងារក្តៅ ត្រជាក់ ទាំងកៅអីអ្នកបើកបរ និងអ្នករួមដំណើរផ្នែកខាងមុខ ។ បើកផ្លូវឆ្ងាយមិនហត់នឿយ ជាមួយមុខងារកម្សាន្ត និងស្រស់ស្រាយនឹងដំបូលកញ្ចក់មួយផ្ទាំងធំពីមុខដល់ក្រោយ ហើយអាចភ្ជាប់ជាមួយស្មាតហ្វូនតាមបច្ចេកវិទ្យា Apple Car Play កាន់តែងាយស្រួលក្នុងការសាកថ្មស្មាតហ្វូនដោយមុខងារសាកអត់ខ្សែ។
មានឈ្មោះជាកំពូលរថយន្ត SUV ប្រចាំសហរដ្ឋអាមេរិក ដោយសារមានប្រព័ន្ធសុវត្ថិភាពច្រើន និងជាប់លំដាប់ផ្កាយ ៥ ពីស្ថាប័នសុវត្ថិភាពយានយន្តប្រចាំសហភាពអឺរ៉ុប NCAP និង អាជ្ញាធរសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក NHTSA។
- ប្រព័ន្ធរក្សាការបើកលើគន្លងផ្លូវសុវត្ថិភាព (Lane Keeping Assist)
- សមត្ថភាពអាចចូលចត និងចេញពីចំណតដោយស្វ័យប្រវត្តិ
- ចាប់ហ្វ្រាំងស្វ័យប្រវត្តិ
- ប្រព័ន្ធផ្តល់ដំណឹងជាសំលេងពេលមានឧបសគ្គនៅខាងមុខ
- ប្រព័ន្ធផ្តល់សញ្ញាមុនពេលមានរថយន្តខាងក្រោយចង់វ៉ា
- ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់
- ប្រព័ន្ធចូលចត អូតូ Auto Park
- ប្រព័ន្ធទាញចង្កូតចូលគន្លងដោយស្វ័យប្រវត្តិ
- ប្រព័ន្ធបញ្ឆេះម៉ាស៊ីនដោយសោរ
- ប្រព័ន្ធផ្តល់សញ្ញាពីគំលាត អត់សុវត្ថិភាព
- ប្រព័ន្ធរក្សារថយន្តឲ្យស្ថិតក្នុងគន្លងផ្លូវដែលវានឹងរំញ័រកៅអីហើយទាញចង្កូតរថយន្តឲ្យចូលគន្លងវិញដោយស្វ័យប្រវត្តិ
- ប្រព័ន្ធបង្ហាញសញ្ញារថយន្តដទៃចង់វ៉ាជែង Blind Spot Monitoring System
- ប្រព័ន្ធបន្ថែម និងបន្ថយល្បឿនរថយន្ត តាមរថយន្តខាងមុខ ដោយស្វ័យប្រវត្តិ Adaptive Cruise Control
សម្រាប់ព័ត៌មានលំអិតអំពីរថយន្ត The All-New Equinox ដែលមានវត្តមាននៅកម្ពុជា សូមទំនាក់ទំនង៖ ??? ??? ??? | ??? ??? ??? ឬទីតាំង: អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ និង Join Telegram: t.me/ChevyCambodia